ស៊ូដង់៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវផ្នែកសត្វព្រៃ នៃប្រទេសស៊ូដង់ កាលពីពេលថ្មីៗនេះថា ពួកគេបានស្វែងរកឃើញអំបូរសត្វប្រចៀវម៉្យាង ដែលមានមុខមាត់ដូចសត្វខ្លាឃ្មុំ(Panda) អញ្ចឹង។


លោក DeeAnn Reeder ជាអ្នកស្រាវជា្រវ ដែលបានធ្វើដំណើរពីសាកលវិទ្យាល័យ Bucknellសហរដ្ឋអាមេរិក បាននិយាយថា សត្វប្រចៀវដែលមានលក្ចណៈចម្លែកបែបនេះ ត្រូវបានរកឃើញនៅក្នុងតំបន់ព្រៃក្រាស់មួយកន្លែង នៅប៉ែកខាងត្បូង នៃប្រទេសស៊ូដង់។
លោក DeeAnn និងក្រុមការងារ

ខ្លាឃ្មុំ Panda
លោក DeeAnn បានបញ្ចាក់ថា សត្វប្រចៀវនេះ គឺមានរូបរាងដូចទៅនឹងប្រចៀវយើងធម្មតាអញ្ចឹង ប៉ុន្ដែវាគ្រាន់តែប្លែកត្រង់មុខវាប៉ុណ្ណោះ។ ប៉ុន្មានថ្ងៃនេះទៀតសោត ក្រុមអ្នកស្រាវ បានរកឃើញអំបូរសត្វប្រចៀវនេះ ត្រឹមតែ២ ឬ៣ ក្បាលប៉ុណ្ណោះ។ លោកបានបន្ថែមថាដើម្បីអោយកាន់តែជ្រាបច្បាស់ អំពីរូបរាងពិតនៃសត្វប្រចៀវនេះ ក្រុមការងារទាំងអស់ នឹងខិតខំប្រឹងប្រែងស្រាវជ្រាវបន្ដទៀទៀត៕
ដោយ៖ ណារិន្ទប្រភព៖ research