សនវការកាត់ទោសលោកស្រី Gu Kailai ភរិយាអតីតមេដឹកនាំកំពូលចិនឈ្មោះ Bo Xilai ជាប់ចោទពីបទបានធ្វើឃាតទៅលើជនជាតិអង់គ្លេសឈ្មោះ Neil Heywood ត្រូវប្រព្រឹត្តទៅកាលថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា ឆ្នាំ២០១២ នៅទីក្រុង Hefei ប្រទេសចិន។
ការជំនុំជម្រះកាត់ទោសលោកស្រី Gu Kailai នេះគ្រោងមានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។បើប្រសិនជា លោកស្រី Gu Kailai បានត្រូវគេរកឃើញថា ពិតជាបានធ្វើឃាតទៅលើរូបលោក Neil Heywood មែន នោះភរិយាអតីតមេដឹកនាំកំពូលចិននឹងត្រូវទទួលទោសប្រហារជិវិត។ គួរបញ្ជាក់ដែរថា លោកស្រី Gu Kailai ជាមេធាវីអន្តរជាតិមួយរូបដែលមានឈ្មោះល្បីល្បាញនិងធ្លាប់មានទំនាក់ទំនងកិច្ចការហិរញ្ញវត្ថុជាមួយលោក Neil Heywood ដូចលោក Bo Xilai ជាស្វាមីរបស់លោកស្រីដែរ។ ក្រោយមកគេឮថា អ្នកទាំងពីរពុំចុះសម្រុងនឹងគ្នាទាក់ទិននឹងកិច្ចការហិរញ្ញវត្ថុ៕


ដោយ៖ វណ្ណៈប្រភព៖ channelnewsasia