រថយន្ត Mercedes-Benz SL គឺជាប្រភេទរថយន្តបែបស្ពត  ដ៏ប្រណិត ដែលមានរូបរាងតូចច្រឡឹងស្រស់ស្អាត និងទាក់ទាញបំផុត នៅលើបណ្តាប្រទេសជាច្រើន នៅលើសកលលោក ជាមួយនឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ព្រមទាំងគុណភាពល្អប្រណិត បំពាក់ដោយសម្ភារៈ និងប្រព័ន្ធបច្ចេកវិទ្យាទំើប។ 

រថយន្ត ម៉ូដែលថ្មី ឆ្នាំ២០១៤ ដ៏ស្រស់សង្ហា The Mercedes-Benz SL Avalange GT-R ត្រូវបានផ្លាស់ប្តូរនូវរូបរាងខាងក្រៅថ្មី កាន់តែស្រស់ស្អាត និងខាងក្នុងបំពាក់ដោយឧបករណ៍ដ៏ទំនើបមានកៅអីអង្គុយ ២ មានអំពូលបំភ្លឺផ្លូវខាងមុខ បំពាក់ដោយប្រព័ន្ធភ្លើង LED មានបំពង់ផ្សែងស៊ីមាំង ៤ នៅខាងក្រោយ សំបកកង់ស្ពត និងមានដំបូលបញ្ជាបិទបើក ដោយស្វ័យប្រវត្តិ។

ជាពិសេស រថយន្ត The Mercedes-Benz SL Avalange GT-R ម៉ូដែលថ្មី ឆ្នាំ ២០១៤  អាចបើក បរបានល្បឿន ១៥៥ម៉ាយ/ម៉ោង និងមានតម្លៃ ១២៥,០០០ដុល្លារ នៅអាមរិក៕

សូមទស្សនា រូបភាព ខាងក្រោម 

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed