ភ្នំសន្ទុក ជាតំបន់ទេសចរណ៍មួយ ធម្មជាតិ និង វប្បធម៌ មួយដ៏ស្រស់ត្រកាល ស្ថិតនៅក្នុងភូមិកកោះ ឃុំកកោះ   ស្រុកសន្ទុក  ខេត្តកំពង់ធំ  មានចំងាយ  ១៧គីឡូម៉ែត្រ  ពីទីរួមខេត្ត តាមបណ្តោយ ផ្លូវជាតិលេខ៦។

នៅពេលមានពិធីបុណ្យផ្សេងៗ និង ថ្ងៃឈប់សំរាកនានា   ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនិង ប្រជាពលរដ្ឋ   រស់នៅក្នុងតំបន់   តែងតែនាំគ្នា    ទៅដើរកំសាន្តនៅទីនោះ។ ដើម្បីធ្វើដំណើរទៅកាន់ភ្នំសន្ទុក យើងត្រូវធ្វើដំណើរ​ចុះ ពីថ្នល់ជាតិ តាមក្លោងទ្វារហូតដល់ ជើងភ្នំដោយមានទេសភាពស្រស់បំព្រង អមតាមដងផ្លូវ ។

ភ្នំសន្ទុក  មានកាំជណ្តើរសរុប ៨០៩​ មានបង្កាន់ដៃ  អមតាមផ្លូវ   ពេលឡើងដល់កំពូលភ្នំ យើង  នឹងជួបព្រះវិហារ១  នៅជាប់មាត់កាំជណ្តើរ អាស្រមអ្នកតា ថ្មអណ្តែត ដែលអាចមើលឃើញ   ទេសភាពយ៉ាងស្អាតនៅជុំវិញ  ពីលើកំពូលភ្នំ មាន  វាលស្រែ និង  ព្រៃឈើពណ៌បៃតង លំនៅស្ថានប្រជាជន ទឹកទន្លេ ស្ទឹង បឹង បួរ ផ្ទៃមេឃខៀវស្រងាត់  រួមជាមួយខ្យល់អាកាស ដ៏ត្រជាក់បរិសុទ្ធពីធម្មជាតិ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

width=456

width=456

width=456

width=456

width=456

width=456

width=456

ដោយ៖ វណ្ណៈ