ថៃ ៖ ខ្សែភាពយន្តខ្នាតធំរបស់នាង Mew Nittha នឹងចាក់បញ្ចាំងតាមរោងកុនក្នុងពេលឆាប់ៗនេះ រឿងនោះមានចំនងជើងថា 7 Days – We Love Each Other From Monday to Sunday ។ 

ប្រភពដដែលបន្តទៀតថា រឿងនេះដឹកនាំដោយ TECH Thailand និងសម្តែងដោយតារាល្បីៗដូចជា នាង Mew Nittha, Kan Kantathavorn និងលោក Ananda Everingham ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

/

ខ្សែភាពយន្តនេះនិយាយអំពីគូស្នេហ៍មួយ ដែលម្នាក់គឺជាចុងភៅ និងម្នាក់ទៀតគឺជា Food Reviewer ។ ហើយមានថ្ងៃមួយខាងស្រីមិនអាចទាក់ទងមិត្តប្រុសរបស់នាងដោយគ្មានហេតុផល ។ តែនៅទីបំផុតអភូតហេតុបានកើតឡើង ដោយសារតែខាងប្រុសបានដឹងខ្លួនឡើងនៅក្នុងរាងកាយរបស់អ្នកផ្សេងជារៀងរាល់ថ្ងៃ ។ សូម្បីតែស្តាប់ក៏គួរឲ្យចាប់អារម្មណ៍ណាស់ទៅហើយ ។ គួររំលឹកឲ្យដឹងទៀតថា រឿង 7 Days – We Love Each Other From Monday to Sunday បានចាប់ផ្តើមថតតាំងពីដើមឆ្នាំ ២០១៨ នេះមកម្ល៉េះ ៕

/

/

/

ទស្សនាឈុតខ្លីៗនៅទីនេះ 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate