បើទោះជា Samsung នៅមិនទាន់បង្ហាញ Version Software Update  ដល់ Galaxy S III ប៉ុន្តែនៅលើអ៊ីធឺណេតបានលេចចេញនូវ Version firmware Android 4.2.2 មិនទាន់ជាផ្លូវការ សំរាប់ស្មាតហ្វូននេះ។ ដូចអ្វីដែល Samsung ធ្លាប់បាននិយាយថា នឹងនាំយកមកនូវ Features ថ្មីៗជាច្រើនរបស់ S4 បញ្ចូលទៅក្នុងបណ្តាម៉ូដែលមុនៗដូចជា S III និង Note II ក្នុងពេលឆាប់ៗនេះ, Version firmware សំរាប់ S III ក៏មានការ Upgrade ច្រើន បើប្រៀបនឹងពេលដែលម៉ូដែលនេះ ទើបបង្ហាញខ្លួន កាលពីឆ្នាំមុន។

ខុសពី Android 4.1.2 ដែលកំពុងប្រើជាផ្លូវការនៅលើ Galaxy S III, firmware ចចាមអារាមនេះ បានឲ្យឃើញថា ផ្នែកខាងក្នុង Interface នៅអេក្រង់ដើម បានបន្ថែមនូវ widget, ធ្វើឲ្យប្រសើរឡើងនូវ Bar Notification, កែសម្រួលនៅ Settings... ដូចមាននៅលើ S4 ដែរ។

Feature ក្នុងការទទួលស្គាល់សម្លេងនិយាយ S Voice ក៏ត្រូវបាន Update ប៉ុន្តែរូបភាព និងវីដេអូស្តីពី Version firmware ថ្មីនេះ នៅមិនទាន់បង្ហាញឲ្យឃើញថាS III មានបានបន្ថែមបណ្តា Features ការស្គាល់ដ៏ឆ្លាតវៃ តាមរយះភ្នែក ឬទម្រង់មុខ... ដូចមាននៅលើ Galaxy Full HD ដែរឬក៏អត់នោះទេ?

/

Samsung នៅមិនទាន់ប្រកាសឲ្យដឹងពីពេលវេលាច្បាស់លាស់ ក្នុងការបង្ហាញ Version Update ខាងលើសំរាប់ Galaxy S III នៅឡើយទេ។ ជាក់ស្តែង ជាមួយនឹងព័ត៌មានចចាមអារាម និងចែករំលែកគ្នានៅលើអ៊ីនធឺណេតដូច្នេះហើយ លទ្ធភាពច្រើន Samsung នឹងបង្ហាញ Version Update នេះ ក្នុងពេលឆាប់ៗនេះ ជាមិនខាន៕

ដោយ៖ សិលាប្រភព៖ TTE