ថៃ ៖ នាង Pim Pimprapa និងលោក Sean Jindachot បានក្លាយជាគូស្នេហ៍ល្បីឈ្មោះមួយបន្ទាប់ពីសម្តែងរឿង Look Mai Lai Sontaya ជាមួយគ្នា​ ។ ទទ្ទឹមនឹងនេះផងដែរ តារាស្រីរូបនេះបានទម្លាយថា ខ្លួននិង លោក Sean ពិតជាជិតដិតនឹងគ្នាពិតមែនបន្ទាប់ពីរួមការងារជាមួយគ្នាហើយ ប៉ុន្តែពួកគេគ្រាន់តែរាប់អានគ្នាជាបងប្អូនធម្មតាប៉ុណ្ណោះ ។ 

ប្រភពដដែលបានបន្តទៀតថា នៅពេលដែលរឿងរបស់ខ្លួនកំពុងតែចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ពួកគេបានពិភាក្សាគ្នាអំពីការបង្ហោះរូបថតនៅលើគណនីអុិនស្រ្តាក្រាមដើម្បីផ្សព្វផ្សាយរឿងឲ្យកាន់តែល្បី ។ 

នាង Pim Pimprapa អ្វីដែលនាងធ្វើនេះក្នុងគោលបំណងចង់ផ្សព្វផ្សាយរឿងរបស់ខ្លួននោះទេ នាងគ្មានបំណងក្នុងការចង់មានស្នេហាជាមួយនិង Sean Jindachot ព្រោះអ្នកទាំងពីរ យល់ពីគ្នាបានត្រឹមជាអ្នកសិល្បៈរួមអាជីព ។ 

គួរបញ្ជាក់ឲ្យដឹងថា តាំងពីនាង Gypsy Keerati មក លោក Sean Jindachot ក៏នៅលីវមិនទាន់មានអ្នកណា ចំណែកឯនាង Pim Pimprapa ក៏សារភាពត្រង់ៗថា ខ្លួនគ្មានសង្សារនោះទេ ៕

/

/

/

នាង Pim Pimprapa និងលោក Sean Jindachot

/

/

/

នាង Gipsy Keerati និងលោក Sean Jindachot

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate