កូរ៉េ៖ តារាម៉ូដែល កូរ៉េខាងត្បូង នាង Lee Ji Min បានវិលត្រឡប់ ក្នុងវិស័យពិភព តារាម៉ូដែលវិញ បន្ទាប់ពីនាងបាត់មុខ មួយរយៈពេល មិនដឹងមូលហេតុ ច្បាស់លាស់។ ការវិលត្រឡប់ មកវិញរបស់នាង ក៏បានបង្ហាញ រូបភាពថ្មីនៅក្នុងស្ទូឌីយោ ដើម្បីបង្អួតសម្រស់ ដ៏ស្រស់ស្អាត ក្នុងការចែករំលែក ដល់ទស្សនិកជន ដែលធ្លាប់គាំទ្រ។
រូបភាពដ៏ស្រស់ស្អាត នាង Lee Ji Min បានទាក់ទាញ ការចាប់អារម្មណ៍ ពីសំណាក់គាំទ្រយ៉ាងច្រើន មិនថានៅក្នុង និងក្រៅប្រទេសឡើយ។ នាង Lee Ji Min គឺជារាជិនីសម្រស់ នៃតារាម៉ូដែលក្នុងការ ប្រណាំងរថយន្ត និងបានចូលរួមក្នុងព្រឹត្តិការណ៍ តាំងពិព័រណ ជាច្រើនជាមួយ នាង Lee Eun Hye,នាង Heo Yun Mi និង Han Song I។ នាង Lee Ji Min កើតនៅថ្ងៃទី ១៩ខែធ្នូ ឆ្នាំ ១៩៨៨ នៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ហើយនាងមាន កម្ពស់ ១.៧២ ម៉ែត្រ ទម្ងន់ ៥០ គ.ក្រ៕
ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!












ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល