HTC ទើបធ្វើការបញ្ចុះតំលៃទូរស័ព្ទស៊េរីខ្ពស់បំផុតរបស់គេនៅសល់ត្រឹមតែ 100ដុល្លារ ដោយភ្ជាប់ជាមួយកិច្ចសន្យាពីរឆ្នាំនៅអាមេរិច ដើម្បីធ្វើការប្រកួតប្រជែងជាមួយ ModelGalaxy S III ពណ៌ក្រហមដែលទើបតែបញ្ចេញលក់លើទីផ្សារនេះ(តំលៃ 200ដុល្លារ)។
ការផ្លាស់ប្តូររបស់ HTC នេះនឹងជួយឲ្យ One X មានការពេញនិយម និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនស្មាតហ្វូនផ្សេងទៀតដូចជាMotorola, Nokia រឺ Apple...

HTC One X តំលៃតែពាក់កណ្តាល Samsung Galaxy S III
One X បានបង្ហាញខ្លួននៅអាមេរិចមុននេះពីរខែមកហើយ គឺយឺតជាងតាមការគ្រោងទុក មូលហេតុអាចបណ្តាលមកពីរំលោភលើកម្មសិទ្ធផ្តាច់មុខរបស់ Apple។ ផលិតផលនេះប្រើប្រាស់ chip Dual Core Qualcomm Snapdragon S4 ជំនួសឲ្យ Quad Core ដូច Version International ដែលកំពុងដាក់លក់នៅកម្ពុជាតំលៃ 555ដុល្លារ (តំលៃលក់ក្នុងហាងលក់ទូរស័ព្ទដៃ ហាក់ សែ) សព្វថ្ងៃ។
HTC ថ្មីៗនេះបានឲ្យដឹងថា ពួកគេកំពុងតែធ្វើការអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការថ្មីបំផុត Android 4.1 Jelly Bean សំរាប់ One X ហើយនឹងបញ្ចេញនៅលើទីផ្សារក្នុងរយះពេលខាងមុខនេះ៕
ដោយ៖ សិលាប្រភព៖ VE