ព័ត៌មានអន្តរជាតិ ៖​ ជាការខឹងខ្លាំង បន្ទាប់ពីរថយន្តរបស់ខ្លួន ត្រូវបានគេចាក់សោរ បិទជិត និងទទួល ការផាកពិន័យ បុរសម្នាក់ មកពីទីក្រុង Shandu ខេត្ត Guangdong បានមាន  ប្រតិកម្ម  ដ៏កម្រអាក្រក់ បំផុតសឹងតែមិនធ្លាប់មាន នេះបើយោងតាមការដកស្រង់អត្ថបទពី ទំព័រ សារ  ព័ត៌មានបរទេស អាស៊ី វ័ន។

/

ទន្ទឹមនឹងគ្នានេះ យោងតាមសេចក្តីរាយការណ៍ ពីកាសែតក្នុងស្រុក  Shanghaiist  អោយដឹងថា បុរស ដែលមានកំហឹងក្រេវក្រោធជាខ្លាំងនោះ មាននាមត្រកូល Huang   លោក បានព្យាយាមចាក់សាំងលើ រថយន្តរបស់ខ្លួន បំណងនឹងដុតកម្ទេចចោល ។ បុគ្គលិកមកពីគណៈកម្មា ធិ លំនៅដ្ឋានក្នុងស្រុកមួយ បានចាក់សោររថយន្តរបស់លោក Huang ដែលបានចតចោលនៅក្នុង តំ បន់ ក្នុងនោះ លោក Huang  មានការស្នើអោយ ដោះសារចាក់ចេញ តែពុំមានចំណាត់ការ និង បានធ្វើការបដិសេធ ។

/

គួរបញ្ជាក់ថា ឯកសារជាលាយលក្ខណ៍អក្សរ ចេញដោយគណៈ កម្មាធិលំនៅដ្ឋានក្នុងស្រុក អោយដឹង ថា តម្លៃប្រាក់ឈ្នួលក្នុងការសំចតរថយន្តនៅក្នុងតំបន់ គឺ ២០០ យ័ន     ស្មើនឹង ៤២ ដុល្លារក្នុងមួយខែ ក្នុងនោះករណី ពិសេស សម្រាប់ការបង់ប្រាក់ទុកមុន បង់ប្រាក់កក់ក្នុងរយៈពេលមួយឆ្នាំមានតម្លៃត្រឹម តែ ២០០០ យ័នតែប៉ុណ្ណោះ ក្នុងមួយឆ្នាំ ។ ប្រភពបន្តអោយដឹងថា សម្រាប់ករណី សំចតរថយន្តដោយ ចៃដន្យ នោះអាចនឹងមានការចាក់សោររថយន្ត និងពិន័យជាសាច់ប្រាក់    ៦ ដុល្លារ  ស្នើនឹង ៣០ យ័ន សម្រាប់ថ្លៃតំហែទាំផ្លូវ ។

/

លោក Huang គូសបញ្ជាក់អោយដឹងថា មានមនុស្សប្រមាណជាង ៨ នាក់     ជាម្ចាស់រថយន្តមានការ ខឹងសម្បារចំពោះករណីដូចគ្នា ខណៈមានការលើកឡើងអោយដឹងថា បង់ប្រាក់ពិន័យជាមុខសិនមុន នឹងចង់បានការដោះសារ ចាក់ជាប់នឹងរថយន្តចេញ Unlock ។ ដោយជឿថា នេះ     ជាអំពើខុសច្បាប់ លោក Huang ក៏បានទូរស័ព្ទហៅប៉ូលីស ។ រយៈពេល ៦ ម៉ោង បន្ទាប់ពីមា នការគូសវាស់ និង ជជែក ពិភាក្សា រាល់ក្រុមមនុស្សជាម្ចាស់រថយន្តខឹងសម្បារទាំងអស់ បានសម្រេចបង់ប្រាក់ពិន័យលើកលែង តែលោក Huang  តែប៉ុណ្ណោះ ដោយនៅក្នុងនោះ ខណៈមានការខឹងសម្បារ   ជាខ្លាំង លោកបានទាញ ដបសាំងមកចាក់លើរថយន្តរបស់ខ្លួន ព្យាយាមដុតចោល ក៏ប៉ុន្តែភ្លាមៗនោះត្រូវបានហាមឃាត់ដោយ ក្រុមបុគ្គលិក និងបានដោះសោរ ចាក់ចេញពីរថយន្តរបស់គាត់ តែម្តង ៕

/

ប្រែសម្រួល ៖ កុសលប្រភព ៖ អាស៊ីវ័ន