ថៃ ៖ ក្រោយចាកចេញពីប្រទេសថៃជាង ១០ ថ្ងៃ ដើម្បីចូលរួមនៅក្នុងកម្មវិធី Cannes Film Festival 2018 នៅក្នុងទីក្រុងប៉ារីស អ្នកម្តាយកូនភ្លោះនាង Chompoo araya ក៏មិនភ្លេចនាំរបស់សំណព្វចិត្តកូនៗត្រលប់ទៅប្រទេសថៃវិញដែរ ។ ក្រៅពីទិញដោះគោផ្ញើរកូនហើយនោះ តារាថៃរូបនេះ ក៏មិនភ្លេចតួនាទីក្នុងនាមជាម្តាយ ដោយខលជាវីដេអូខល ដើម្បីរំលឹកស្វាមី និងអ្នកថែទាំកូនរបស់នាង ឲ្យកូនរបស់នាងញុំទឹកដោះគោឲ្យបានទៀតទាត់ថែមទៀតផង ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

/

យោងតាមការបង្ហោះរបស់ ភរិយាលោក Nott Witsarut Rungsisingpipat បានបង្ហោះទឹកដោះគោ ២ ប្រអប់​ ដែលមួយសម្រាប់ Thunder និងមួយទៀតសម្រាប់ Storm ដែលជាកូនប្រុសភ្លោះសំណព្វចិត្តរបស់កំពូលតារាស្រីរូបនេះ ។ 

/

ក្រោយបង្ហោះរូបថតនោះនៅលើបណ្តាញសង្គមរួចហើយនោះ តារាសម្តែងវ័យ ៣៦ ឆ្នាំរូបនេះក៏ទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីមហាជន ក្នុងនាមជាម្តាយម្នាក់ដែលមានទំនួសខុសត្រូវចំពោះកូន បើទោះបីជាមមាញឹកជាមួយនិងការងារក្នុងវិស័យសិល្បៈយ៉ាងណាក៏ដោយចុះ ៕

/

/

/

/

/

/

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ gossipstar