ប្លែកៗ ៖ នៅសល់តែមួយខែជាងទៀតទេ ពិធីបុណ្យណូអែល នឹងរំកឹលខ្លួនចូលមកហើយ។ តើលោកអ្នក ជាបុគ្គលដែលគ្មានដៃគូ ឬក៏ស្វាមីដែរឬទេ?ដូច្នេះ កុំគិតអោយសោះថាលោកអ្នកមានភាពឯកកោនោះ ខ្នើយ Boyfriend Pillow អាចជូយមិត្តៗស្រ្តីបាន។

តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស បានបញ្ជាក់ថា សហគ្រាសអាមេរិកមួយ បានផលិតខ្នើយនេះឡើងជាពិសេស សំរាប់មិត្តៗនារី ដែលត្រូវការភាពកក់ក្តៅ អំឡុងពេលរាត្រី ខណៈពេលដែលស្វាមីមិននៅ ពោលគឺ បុរសជាសា្វមីជាប់បេសកម្មចេញទៅខាងក្រៅ ទៅធ្វើការតាមបណ្តាខេត្ត ឬទៅធ្វើជាយោធាជាដើម។

គួរបញ្ជាក់ផងដែរថា ខ្នើយ Boyfriend Pillow ត្រូវបានរចនាឡើងជាមួយនឹងម៉ូដយ៉ាងពិសេស ខុសប្លែកពីខ្នោយដទៃ ដោយវា មានរូបរាងដូចទៅនឹងដើមទ្រូងបុរសដូច្នេះដែរ ពោលគឺ វាមានដៃមួយចំហៀង រួមជាមួយនឹងដើមទ្រូងដែលផ្តល់នូវភាពកក់ក្តៅ។ លើសពីនេះទៅទៀត បើនិយាយពីតម្លៃរបស់វាវិញ មានតម្លៃប្រមាណជាង £35.99 ហើយក៏មានខ្នើយប្រភេទនេះ សំរាប់មិត្តៗបុរសផងដែរ ជ្រាបកាន់តែច្បាស់ តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ ដេលីម៉ែល