ថ្មីៗ នេះ មានការតាំងពិព័រណ៍រថយន្តទំនើប ដ៏ធំមួយ នៅក្នុងទីក្រុងញ៉ូយ៉ក ដែលមានវត្តមាន និងការចូលរួមជាច្រើន នូវម៉ាករថយន្តល្បីៗ នៅលើពិភពលោក។ ក្នុងនោះអ្វី  ដែលគួរឱ្យកត់សម្គាល់សំរាប់រថយន្តដែលមានកេរ្តិ៍ល្បីល្បាញជាយូរជាណាស់មកហើយ ទាំងនៅលើពិភពលោក និងនៅព្រះរាជាណាចក្រកម្ពុជាដែលប្រជាពលរដ្ឋខ្មែរគ្រប់បានស្គាល់ និងប្រើប្រាស់នោះគឺវត្តមានរថយន្តToyota Camry ម៉ូដែលថ្មី ឆ្នាំ២០១៥ ដ៏ស្រស់ស្អាត បានបង្ហាញខ្លួនជាមួយនឹងរូបរាងថ្មី ប្លែក ផ្លាស់ប្តូរទាំងស្រុងនូវរូបរាងខាងក្រៅ រឹតតែទាក់ទាញ។

អ្វីដែលថ្មី សំរាប់រថយន្ត Toyota Camry ម៉ូដែលថ្មី ឆ្នាំ២០១៥ គឺរថយន្តនេះ បន្ថែមនូវប្រព័ន្ធបច្ចេកវិជ្ជាដ៏ទំនើបនៅខាងក្នុង ដែលមានបំពាក់ប្រព័ន្ធសាកថ្មទូរស័ព្ទ (Smartphone) wireless និង​បន្ថែម អេក្រង់ (Screen ) ទំហំ ៤,២អ៊ីង ដ៏ធំនៅខាងក្នុងរថយន្ត កាន់តែច្បាស់ និងងាយស្រួលជាងមុន។

ក្រៅពីនេះ  អ្វីដែលមិនបានផ្លាស់ប្តូរ  គឺរថយន្ត Toyota Camry  ម៉ូដែលថ្មី ឆ្នាំ ២០១៥  មានកម្លាំងម៉ាស៊ីន ដូចគ្នា ទៅនឹងរថយន្ត Toyota Camry ម៉ូដែលចាស់ ឆ្នាំ២០១៤ ដដែល៕

សូមទស្សនា វីដេអូ ខាងក្រោម

/

/

/

/

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ motortrend