កំសាន្ត ៖ រឿង “Selfie From Hell” ជាភាពយន្តនេះនិយាយពី Hannah (សម្តែងដោយ Alyson Walker) និងបងប្អូនជីដូនមួយនាង Julia (សម្តែងដោយ Meelah Adams)។ នៅពេល Julia ដែលជាអ្នកសរសេរប្លុកជនជាតិអាឡឺម៉ង់ ទៅលេង Hannah នៅឯរដ្ឋ នាងចាប់ផ្តើមធ្លាក់ខ្លួនឈឺភ្លាមៗ ហើយរឿងចម្លែកចាប់ផ្តើមកើតឡើង នៅជុំវិញខ្លួននាង។ ដោយចង់ស្វែងរកមូលហេតុនៃរឿងទាំងនោះ Hannah ចាប់ផ្តើមស្រាវជ្រាវ ហើយបាននាំនាងទៅចូលដល់បណ្តាញងងឹតមួយ។

/

Selfie From Hell ផ្អែកលើភាពយន្តខ្លីមួយ ដែលមានចំណងជើងដូចគ្នា ហើយភាពយន្តខ្លីនោះបានល្បីល្បាញនៅឆ្នាំ 2015 ធ្វើឱ្យអ្នកប្រើបណ្តាញអ៊ីនធើណិត គិតថាវាជាភាពយន្តខ្លី ដែលគួរឱ្យខ្លាចជាងគេ។ បើអ្នកហ៊ានទៅមើល អ្នកនឹងជួបមនុស្សស្រីម្នាក់ (សម្តែងដោយ Meelah Adams) រវល់នឹងថតរូបខ្លួនឯង ហើយនាងក៏ចាប់អារម្មណ៍ឃើញ ស្រមោលខ្មៅមួយនៅខាងក្រោយ។

/

ភាពយន្តនេះ ជាសាច់រឿងបន្ត ដូច្នេះ អ្នកនឹងចង់ដឹងបន្ថែម និងមូលហេតុនៃរឿងហេតុទាំងនោះ។ ភាពយន្តខ្លីនេះគួរឱ្យខ្លាច ដល់ថ្នាក់ឈ្នះបានពានភាពយន្តភ័យរន្ធត់មួយ! ដោយសារភាពយន្តនេះឈ្នះ ជាភាពយន្តខ្លី បែបភ័យរន្ធត់ល្អបំផុត នៅឯពិធីចែកពាន iHorror កាលពីឆ្នាំ 2016 អ្នកច្បាស់ជាដឹងថា ភាពយន្តខ្នាតធំមួយនេះ នឹងគួរឱ្យខ្លាចដូចគ្នា។ ផលិតកររឿងទាំងពីរ សុទ្ធតែមិនចង់ឱ្យគេថា រឿងពួកគាត់មិនល្អនោះឡើយ ដូច្នេះទុកចិត្តទៅចុះ ពួកគាត់នឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល។

/

រឿង “​Selfie From Hell” នឹងចាក់បញ្ចាំងក្នុងរោងភាពយន្តចាប់ពីថ្ងៃ ០៨ មីនានេះហើយ ៕ ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

/

/

ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ Westec Media Limtied