អាហ្សង់ទីន៖ ប៉ូលិសអាហ្សង់ទីន បានចាប់ខ្លួនបងប្អូនប្រុសស្រីពីរនាក់ដែលលួចមានសិចជាមួយគ្នា ហើយថែមទាំង មានចិត្តព្រៃផ្សៃ ហ៊ានលើកដៃសម្លាប់ឪពុកម្តាយខ្លួនឯង ព្រមទាំងអនុវត្តន៍សិចលើសាកសពពួកគេថែមទៀត ។ ជនសង្ស័យ២នាក់បងប្អូននេះមានឈ្មោះ Leandro Acosta អាយុ២៥ឆ្នាំ និង Karen Klein អាយុ២២ឆ្នាំ ដោយ ប៉ូលិសបាននិយាយថា ពួកគេបាញ់សម្លាប់ឪពុកម្តាយ ព្រោះតែខឹងធ្វើបាប ប្អូនភ្លោះប្រុសស្រីរបស់ខ្លួនដែលមានអាយុ ១១ឆ្នាំ ។ប៉ូលិសបានដឹងការពិត បន្ទាប់ពីមានអ្នកជិតខាងប្រទះឃើញសាកសពជនរងគ្រោះឈ្មោះ Miryam Kowalczuk នៅ ខាងក្រៅផ្ទះរបស់ខ្លួន ហើយក៏ទូរសព្ទប្តឹងទើបឈានដល់ការស៊ើបអង្កេត និងចាប់ខ្លួន Leandro Acosta ដោយគេ បានសារភាពថា ពិតជាបានសម្លាប់ឪពុកចុងរបស់ខ្លួនឈ្មោះ Ricardo មែនថែមទាំងស៊ីបំណែកសាកសពខ្លះទៀតផង បន្ទាប់មកទើបសម្លាប់ម្តាយ ។ចំណែក Karen Klein វិញបាននិយាយថា នាងត្រូវ Acosta បង្ខំឲ្យធ្វើបែបនេះ ប៉ុន្តែក្រោយពីការស៊ើបអង្កេតធ្វើឲ្យ ប៉ូលិសជឿថា អ្នកទាំងពីរបានរួមដៃគ្នាសម្លាប់ឪពុកម្តាយរបស់ខ្លួន ហើយថែមទាំងរំលោភសាកសព និងបោះបំណែក សពខ្លះទៅឲ្យឆ្កែហែកស៊ីយ៉ាងព្រៃផ្សៃទៀតផង ។ ពេលនេះប៉ូលិសបានកំពុងបញ្ជូនខ្លួន ឃាតកបងប្អូនប្រុសស្រីមួយ គូនេះ ទៅតុលាការកាត់ទោសពីបទមនុស្សឃាត ៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល