តោះមកមើលតើគូស្នេហ៍ណាមួយ ដែលអ្នកពេញចិត្តជាងគេ?
- Lee Chung Ah & Lee Ki Woo
លោក Lee Ki Woo និង កញ្ញា Lee Chung Ah បានសម្តែងរួមគ្នាក្នុងរឿងភាគ Flower Boy Ramen Shop ក្នុងឆ្នាំ ២០១១។ លោក Lee Ki Woo ចំណាយពេលពីរឆ្នាំ ទម្រាំដាច់ចិត្តសុំណាត់ កញ្ញា Lee Chung Ah ទៅក្រៅ ក្នុងឆ្នាំ ២០១៣។ ពួកគេទាំងពីរនៅតែស្រលាញ់គ្នា រហូតដល់ពេលនេះ។

- Goo Hye Sun & Ahn Jae Hyun
ពួកគេទាំងពីរ គឺជាតួឯកក្នុងរឿង Blood ដែលបានណាត់គ្នាអស់រយៈពេលមួយឆ្នាំបន្ទាប់ពីរឿងភាគត្រូវបានផ្សាយ។ ពួកគេបានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ក្រោយរៀបការនៅ ឆ្នាំ ២០១៦។

- Ji Sung & Lee Bo Young
សម្រាប់មួយគូនេះវិញ ពួកគេបានស្គាល់គ្នាក្នុងឆ្នាំ ២០០៤ ក្នុងរឿង Save The Last Dance For Me។ ពួកគេចំណាយពេល ៤ ឆ្នាំ ទម្រាំដាច់ចិត្តណាត់គ្នា ដើម្បីរៀនយល់ចិត្តគ្នាទៅវិញទៅមក។ ពួកគេបានរៀបការនឹងគ្នា ក្នុងឆ្នាំ ២០១៣ និងមានកូនមួយឈ្មោះ Kwak Ji Yoo។

- Eugene & Ki Tae Young
ដោយសាររឿងភាគ Creating Destiny បានធ្វើឲ្យគូស្នេហ៍ Eugene និង Ki Tae Young មាននិស្ស័យនឹងគ្នា រហូតបានរៀបការនឹងគ្នាក្នុងឆ្នាំ ២០១១ និងមានកូនម្នាក់ក្នុងឆ្នាំ ២០១៥។

- Lee Chun Hee & Jun Hae Jin
តាមរយៈគូស្នេហ៍នេះ បានបង្ហាញឲ្យយើងឃើញថា អាយុត្រឹមតែជាតួលេខប៉ុណ្ណោះ។ ទោះបីជាពួកគេមានអាយុខុសគ្នាដល់ទៅ ៩ឆ្នាំ តារាសម្តែង Lee Chun Hee និង Jun Hae Jin បានសម្តែងរួមគ្នាក្នុងរឿង Smile នឹងបានណាត់គ្នាក្នុងឆ្នាំ ២០០៩ បន្ទាប់មករៀបការក្នុងឆ្នាំ ២០១១។ ឥលូវនេះ ពួកគេមានកូនស្រីមួយរួមគ្នា។

- Han Ga In & Yun Jung Hoon
ចំណែកមួយគូនេះវិញ គឺរស់នៅជាមួយគ្នាយូរមកហើយ។ ពួកគេណាត់គ្នាដំបូងក្នុងឆ្នាំ ២០០៣ បន្ទាប់ពីបានជួបគ្នាក្នុងរឿង Yellow Handkerchief ។ ពួកគេសម្រេចចិត្តរៀបការក្នុងឆ្នាំ ២០១៥។ បន្ទាប់ពីនៅជាមួយគ្នាអស់រយៈពេល ១១ ឆ្នាំ ពួកគេមានកូនដំបូងក្នុងឆ្នាំ ២០១៦។

- Nam Joo Hyuk & Lee Sung Kyung
ពួកគេទាំងពីរបានលង់ស្រលាញ់គ្នា ក្នុងកំឡុងពេលថតរឿង Weightlifting Fairy Kim Bok Joo ហើយបានបន្តទំនាក់ទំនងស្នេហារបស់ពួកគេរហូតមក។ ពួកគេធ្លាប់ជាមិត្តភក្តិនឹងគ្នា តាំងពីធ្លាប់ធ្វើតារាម៉ូដែលមកម្ល៉េះ ប៉ុន្តែឥលូវនេះ ពួកគេបានឈានដល់ទំនាក់ទំនងមួយ ដែលលើសពីមិត្តភក្តិធម្មតា។

- Song Joong Ki & Song Hye Kyo
លោក Song Joong Ki និង Song Hye Kyo បានចូលរួមសម្តែជាមួយគ្នាក្នុងរឿងភាគល្បីមួយគឺ Descendants of the Sun។ បន្ទាប់ពីមានពាក្យលេចឮ ពីទំនាក់ទំនងរបស់ពួកគេ ដូចជាណាត់គ្នាទៅដំណើរកម្សាន្តនៅ បាលី ពួកគេទាំងពីរបានប្រកាសពីដំណឹងរៀបការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅខែតុលា ខាងមុខនេះ ៕


ប្រែសម្រួល៖ High
ប្រភព៖ Koreaboo