កំសាន្ត ៖ ប្រិយមិត្តអ្នកចូលចិត្តទស្សនាភាពយន្តភ័យរន្ធត់ ច្បាស់ជាស្គាល់ចក្រវាឡភាពយន្ត “The Conjuring” ហើយ។ ក្នុងចក្រវាឡនេះមានតួអង្គកំណាចសំខាន់ខ្លះដែលគេយកមកថតជាភាពយន្តពីតួអង្គនោះតែម្តង ដែលក្នុងនោះរួមមានរឿង Annabelle (2014), រឿង Annabelle: Creation (2017) និងរឿង The Nun ដែលនឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី ៧ សីហានេះហើយ។

/

ដូច្នេះហើយ បើប្រិយមិត្តជាហ្វេនគាំទ្រ “The Conjuring” ត្រៀមចាំតែស្រែកឱ្យហើយទៅ ព្រោះថានេះមិនមែនជាភាពយន្តភ័យរន្ធត់ធម្មតានោះទេ ហើយពិភពលោកទាំងមូលកំពុងទន្ទឹងចាំភាពយន្តនេះយ៉ាងអន្ទះសារ​ ប៉ុន្តែអ្វីដែលទស្សនិកជនត្រូវដឹងនោះគឺរឿង “The Nun” មានចាក់បញ្ចាំងនៅតែរោងភាពយន្តទំនើប៣តែប៉ុណ្ណោះនោះគឺ រោងភាពយន្តលេជេន ទាំង ៥សាខា, រោងភាពយន្ត Prime Cineplex ទាំង ២សាខា និងរោងភាពយន្តឯកភ្នំ ដែលស្ថិតនៅខេត្តបាត់ដំបង។​

/

“The Nun” និយាយពីដូនជីវ័យក្មេងម្នាក់ដែលបានសម្លាប់ខ្លួននៅវិហារដូនជី ប្រទេសរ៉ូម៉ានី ហើយខាងវិហារវ៉ាទីកង់ក៏បានបញ្ជូនអាចារ្យ និងដូនជីម្នាក់ទៅស៊ើបមើលករណីនោះ។ ភាពយន្តនេះបាននាំមកវិញនូវតារាស្រីដែលធ្លាប់បានដើរតួ Valak កាលពីរឿង “The Conjuring 2” មកវិញ ព្រមទាំងចូលរួមសម្តែងដោយ Taissa Farmiga ដែលនាងជាប្អូនស្រីបង្កើតរបស់ Vera Farmiga ដែលបានដើរតួជាគ្រូចាប់ខ្មោចដ៏ល្បីក្នុងចក្រវាឡរឿង “The Conjuring” នេះផងដែរ។

ទស្សនា Trailer នៅទីនេះ

/

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited