លោកអ្នកធ្លាប់បានស្គាល់រួចមកហើយនូវរថយន្តដែលប្រកបដោយអំណាច តំលៃខ្ពស់ ហើយសក្តិសមនឹងវណ្ណៈខ្ពស់ដែរនោះ គឺរថយន្តម៉ាក Rolls Royce។ Rolls Royce បាន ចេញនូវម៉ាក Rolls Royce Ghost ២០១៣ ដែលជារថយន្តទំនើបលំដាប់កំពូលរបស់ បទដ្ឋាន Rolls Royce។
លក្ខណៈពិសេសរបស់រថយន្តនេះមានដូចជា ការរចនាខាងក្នុងដែលត្រូវបានបំពាក់ នូវពូកកៅអីដែលធ្វើពីស្បែកសត្វ និងរំលេចទៅដោយបន្ទះឈើយ៉ាងភ្លឺរលោង។ Ghost ក៏ត្រូវបានគេកែតំរូវប្រព័ន្ធ stereo ឲ្យល្អជាងមុនដែលសំលេងហាក់ដូចជានៅក្បែរត្រចៀករបស់អ្នកអង្គុយអញ្ចឹង។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ Ghost គឺជា រថយន្តដំបូងរបស់ Rolls Royce ដែលអាចបើកឃ្លុបឡានខាងក្រោយដោយប្រើឈ្នាន់ ជើង ទោះបីជាមិនទាន់ចាក់សោរក៏ដោយ។
ការវិវត្តន៍ថ្មីរបស់រថយន្តនេះគឺពិតជាមានភាពល្អឥតខ្ចោះ និងមានភាពលេចធ្លោ៕



ដោយ៖ តុលា
ប្រភព៖ autoexpress