ហូលីវូដ ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានវេបសាយទាំងក្នុងនិងក្រៅប្រទេសបានចុះផ្សាយថា កំពូលតារាចម្រៀង Pop លោក Shawn Mendes គឺជាខ្ទើយ ប៉ុន្តែលោកក៏បានចេញមុខបដិសេធផងដែរ ។
ទោះបីជាម្ចាស់បទ Nothing Holding Me Back រូបនេះព្យាយាមបដិសេធយ៉ាងណាក៏ដោយ នៅតែមានមតិយោបល់ជាច្រើននៅលើបណ្តាញសង្គមមិនជឿថា តារាចម្រៀងវ័យ ២០ ឆ្នាំរូបនេះស្រលាញ់មនុស្សស្រីឡើយ ។ នៅក្នុងនោះផងដែរ Shawn ក៏បានទម្លាយរឿងមួយជាមួយនិង Hailey ថា ខ្លួននិងតារាម៉ូដែលរូបនេះធ្លាប់មានទំនាក់ទំនងជាមួយគ្នាមុនពេលនាងត្រលប់ទៅទាក់ទងគ្នាជាមួយ Justin Bieber ជាថ្មីម្តងទៀត ៕




ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ cosmopolitan