TOP, Yun Ho, Minzy, Jun Hyung, MIR...មិនត្រឹមតែទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង ព្រោះតែការលេងស្ទីលប្លែកៗដ៏អស្ចារ្យប៉ុណ្ណោះទេ ពួកគេសុទ្ធតែមានទេពកោសល្យពិតប្រាកដថែមទៀតផង។

TOP - Big Bang

/

 

/

បុរសសង្ហារម្នាក់នេះត្រូវបានគេចាត់ទុកជាបេះដូងនៃកម្មវិធីតន្រ្តី ព្រោះតែការស្លៀកពាក់គួរជាទីចាប់អារម្មណ៏ និងសំលេង rap ដ៏ពិរោះមានតែគត់របស់គាត់។ TOP ជាអ្នកចម្រៀងស្ថិតលំដាប់កំពូលក្នុងពិភពKpop ហើយក៏ត្រូវគេជ្រើសជាបុរសដែលស្អាតបំផុតនៅកូរ៉េខាងត្បូង ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា ជិវីតខាងក្រៅ TOP ជាបុរសដែលខ្មាស់ស្រីៗ។

Yun Ho – DBSK

/

/

គាត់ត្រូវបានពិភពលោកស្គាល់ថាជា leader របស់ក្រុមដែលល្បីបំផុតនៅKim chi។ ជាមួយសំលេងដ៏ពិរោះ ក្បាច់រាំល្អ គាត់ក៏មានសមត្ថភាព rap យ៉ាងពិសេស។ គាត់ត្រូវបានគេដាក់គេដាក់រហ័សនាមថាបុរសក្លាហាន បំផុតនៅកូរ៉េ។

Minzy – 2NE1

/

/

Minzy កើតនៅឆ្នាំ១៩៩៤ បានធ្វើឲ្យមានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនYG Entertainment មិនគ្រាន់តែមានរូបសម្ផស្សស្រស់ស្អាត មានសមត្ថភាព ការច្នៃប្រឌិត នាងថែមទាំងមានភាពហ្មត់ចត់ក្នុងការងារថែមទៀតផង។ កត្តានេះ គ្មានអ្វីពិបាកយល់ ក្នុងការធ្វើឲ្យនាងទទួលបានជោគជ័យទាំងមានអាយុមិនទាន់គ្រប់២០ឆ្នាំផង។

Jun Hyung – Beast

/

/

ជាមួយសំលេង rap ដ៏ពិរោះ Jun Hyung តែងតែលេចធ្លោគ្រប់កម្មវិធី Hit, live show... បុរសសង្ហារម្នាក់នេះបានជក់ចិត្តយ៉ាងខ្លាំងជាមួយតន្រ្តី rap និងតែងស្រមៃចង់ក្លាយ rapper ម្នាក់ទាំងពីតូច។

MIR – MBLAQ

/

/

រូបរាងសមជាមនុស្សប្រុស សង្ហារ ថែមទាំងមានសំលេងពិរោះស្រទន់ បានធ្វើឲ្យមានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ក្រៅពី rap, MIR នៅអាចរាំ លេង baseball និងរចនាម៉ូតសំលៀកបំពាក់បានយ៉ាងល្អ។ គាត់ថែមទាំងមានសមត្ថភាពខាងវិស័យបច្ចេកវិទ្យា ព្រោះគាត់ក៏ជាអតីតនិស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យKyung Hae ជំនាញផ្នែកព័ត៌មានវិទ្យា៕

ដោយ៖ សិលាប្រភព៖ zing