គណនី Twitter របស់ Samsung Mobile អាមេរិច ទើបតែធ្វើការបង្ហោះនូវរូបភាព ដែលបង្ហាញពីស្មាតហ្វូន Galaxy S IV។ បើក្រឡេកមើលរូបភាពខាងក្រោមនេះ S IV នៅតែរក្សាការរចនាម៉ូដ រាងមូលៗនៅផ្នែកគែមទាំងបួនជ្រុង ស្រដៀងទៅនឹង Galaxy S III និង Note II, ហើយរូបរាងនេះទៀតសោត គឺដូចទៅនឹងរូបភាពដែលលេចចេញនៅលើ Forum 52 Samsung (ចិន)ដែល Camnews ទើបតែចុះផ្សាយមុននេះបន្តិច។

/

គួរឲ្យស្តាយ ដែលកាមេរ៉ាមុខ និងបណ្តា Sensor មួយចំនួនត្រូវបានលាក់បាំង ដោយឲ្យឃើញតែស្រមោលខ្មៅៗតែប៉ុណ្ណោះ។ នៅសល់រយះពេលតែពីរថ្ងៃទៀតតែប៉ុណ្ណោះ ព្រឹត្តិការណ៍Samsung Unpacked នឹងត្រូវប្រារព្ធឡើង គឺនៅសហរដ្ឋអាមេរិច កន្លែងដែល Samsung នឹងបង្ហាញខ្លួនស្មាតហ្វូន S IV៕

ដោយ៖ សិលាប្រភព៖ TTE