គ្រាន់តែឈ្មោះបេក្ខនារីភីលីពិន Megan Young ត្រូវបានគេប្រកាសឡើង ទទួលម្កុដរាជនីសម្រស់បវរកញ្ញាចក្រវាឡ ឆ្នាំ ២០១៣ ភ្លាម នាងក៏ទទួលបាន ការចាប់អារម្មណ៍ភ្លាមៗផងដែរ ពីសំណាក់ទស្សនិកជន និងសារព័ត៌មានទូទាំងពិភពលោក ។

width=470សម្រស់របស់នាង បាននាំអោយគេស្រាវជ្រៀវ ជីវិតរបស់នាង កាលពីមិនទាន់បានតំណែងនេះ ។ តាមពិតទៅនាង Megan Young គឺជាតារាសំដែង តារាម៉ូដែល និងពិធីការនី ដ៏មានប្រជាប្រិយភាព មួយរួចទៅហើយ នៅឯប្រទេសភីលីពិន ។ រឿងដែលនាងទទួលបានការគាំទ្រច្រើនជាងគេគឺ  Misibis Bay ។

Newជាមួយគ្នានោះផងដែរ រូបភាពកាលពីអតីតកាល របស់នាងជាច្រើន ត្រូវបានគេរកឃើញនិងលើកយកផុសសារជាថ្មីម្តងទៀត ក៏ទទួលបានការចាប់អារម្មណ៍ផងដែរ ។ ជាមួយនិងរូបពីអតីតកាលរបស់នាង ធ្វើអោយទស្សនិកជននិយាយថា នាងពិតជាស្អាតបែបធម្មជាតិត តាំងតែពីដើមមកមែន ហើយនាងក៏មិនដែលមានរឿងអាស្រូវអ្វីដែរ ៕

New

New