ភ្នំពេញ ៖ ទស្សនិកជនប្រហែលជាធ្លាប់បានដឹងរួចមកហើយ រវាងរឿងរ៉ាវក្តីក្តាំងរបស់ តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា ជាមួយនិងមិត្តប្រុសរបស់គាត់ ។ ឆ្លងកាត់រឿងដ៏ធំមួយនេះហើយ មានហ្វេនជាច្រើនកោតសរសើរមិនដាច់ពីមាត់នោះទេថា ម្ចាស់បទ ស្រលាញ់អ្នកមុន រៀបការអ្នកក្រោយ គឺជាមនុស្សរឹងមាំម្នាក់ អាចហែលឆ្លងរឿងនេះបាន ។ 

/

មុននេះបន្តិចតារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា បានបង្ហោះរូបថតមួយសន្លឹក ភ្ជាប់ជាមួយនិងសារថា ខ្ញំុមិនមែនជាមនុស្សស្រីរឹងមាំដូចបងប្អូនមួយចំនួនគិតឡើយ គ្រាន់តែខ្ញំុមិនមែនជាមនុស្សកំសាក ខ្ញំុស្អប់ពាក្យថា”កំសាក “តាំងពីធំដឹងក្តីដល់អីលូវ អ្វីដែលខ្ញំុធ្វើខ្ញំុហ៊ានទទួល ទោះបីជាសារភាពទៅត្រូវគេកាប់បីពូថៅក៏ខ្ញំុព្រម ។​

/

យោងតាមសារមួយនេះបានឲ្យដឹងថា កញ្ញា វ៉ាន់ នីឡា ពិតជាមនុស្សម្នាក់ដែលស្មោះត្រង់ ហ៊ាននិយាយ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវជាមួយនិងការប្រព្រឹត្តិរបស់ខ្លួន ៕

/

/

ដោយ ៖ គន្ធា