ព័ត៌មានកំសាន្ត ៖ ក្រោយពី​ស្ងាត់ពីវិស័យ​សិល្បៈ​ តារាចម្រៀង ខេមរៈ ស្រីពៅ បាន​បង្ហោះ​រូបថតជាច្រើនសន្លឹក ក្នុងថ្ងៃចូលរួមមង្គលការបងប្អូន ដោយ​ស្លៀក​រ៉ូប​ពណ៌​មាស​វែង​ ព្រមទាំងផាត់មុខបែបសាមញ្ញជាទីបំផុត ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្ទាល់របស់តារាស្រីរូបនេះ ។​

/

ក្រោយពីលេចធ្លាយព័ត៌មានអាក្រក់ជាច្រើនរាប់មិនអស់ ទីបំផុតម្ចាស់បទ ខឹងប្រច័ណ្ឌព្រោះបង ពេលនេះឃើញថា នៅតែមានសម្រស់ស្រស់ស្អាតដដែល ព្រមទាំងមានសាច់ឈាមជាងមុនទៀតផង ។

គួរបញ្ជាក់ឲ្យដឹងថា មួយរយៈមុននេះបានលេចលឺដំណឹងថា តារាចម្រៀង ខេមរៈ ស្រីពៅ ​នាង​កើត​ជំងឺ​មហារីក​ស្បែក​ធ្ងន់ធ្ងរ ទើបធ្វើឲ្យ Fans ព្រួយបារម្ភយ៉ាងខ្លាំង ប៉ុន្តែពេលបានឃើញរូបថតនាងចូលរួមមង្គលការបែបនេះ អ្នកគាំទ្រក៏មិនសូវជាបារម្ភពីសុខភាពនាងប៉ុន្មានទេ ៕

/

/

/

/

/

/

/

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ ហ្វេសប៊ុកស្រីពៅ