ស្ទើរតែមិនគួរអោយជឿ ៖ បុរសមានមាឌធំ នឹងមានគីឡូធ្ងន់បំផុត ដល់ទៅជាង ៤០០ គ.កត្រូវបានក្រុមការងារជួយសង្គ្រោះ ដោយប្រើប្រាស់គ្រឿងចក្រ  វាយបំបែកផ្នែកខ្លះនៃផ្ទះ​ ដើម្បីយកគាត់ទៅសម្រាកនៅឯមន្ទីរពេទ្យ  ស្របពេលដែលជម្ងឺគាំងបេះដូងរបស់គាត់ បានរើឡើង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ   ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការក្នុងការវាយបំបែក បំនែកខ្លះនៃផ្ទះរបស់គាត់ ត្រូវបានធ្វើឡើងដោយក្រុមការងារសង្គ្រោះបន្ទាន់    ពន្លត់អគ្គីភ័យ  ដោយនៅក្នុងនោះ  បានចំនាយពេលដល់ទៅ ៦ ម៉ោងឯណោះ។ លោក Lehberger បេក្ខភាព បុរសមានគីឡូធ្ងន់ជាងគេម្នាក់នេះ បានទូរស័ព្ទប្តឹងភ្នាក់ងារសង្គ្រោះបន្ទាន់  បន្ទាប់ពីគាត់ចាប់អារម្មណ៍បានថា ជម្ងឺរបស់គាត់បានចាប់ផ្តើមរើឡើង។

width=436

ទន្ទឹមនឹងការមិនអាចធ្វើដំណើរចេញពីមាត់ទ្វារ ដូចសមាជិកដទៃទៀត ដែលមានវត្តមាននៅក្នុងផ្ទះ លោក Lehberger   ត្រូវបានក្រុមការងារ  សំរេចចិត្តបង្ខំវាយកំទេចផ្នែកខ្លះនៃផ្ទះរបស់គាត់ ដែលមានទីតាំងនៅក្នុងក្រុង Riegelsberg ប្រទេសអាល្លឺម៉ង់  បំណងដើម្បីយកគាត់ចេញពីក្នុងផ្ទះ ទៅសម្រាកព្យាបាលជម្ងឺគាំងបេះដូងនៅឯមន្ទីរពេទ្យ។

width=430

ជាលទ្ធផល លោក Riegelsberg វ័យ ២៩ ឆ្នាំ  ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យក្នុងស្រុកមួយកន្លែង ដោយនៅក្នុងនោះ   គាត់ក៏កំពុងតែសម្រាកព្យាបាល នៅលើគ្រែអ្នកជម្ងឺមួយដែលត្រូវបានគេធ្វើឡើងជាពិសេស    យ៉ាងណាមិញបើយោងតាមសម្តីលោកវេជ្ជបណ្ឌិតVolker   Klien  បានគូសបញ្ជាក់អោយដឹងថា  លោកពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ពីព្រោះថា លោកមិនដែលធ្លាប់មានអ្នកជម្ងឺមានគីឡូធ្ងន់យ៉ាងដូច្នេះនោះទេ។ ដោយឡែកបើយោងតាមសម្តីអ្នកជិតខាង លោក Riegelsberg អះអាងថា  ពួកគេ  មិនដែលធ្លាប់បានឃើញ លោក Riegelsberg ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ នោះទេ ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- បញ្ជាអោយមិត្តប្រុស លុតជង្គង់ នៅទីសាធារណៈ ទះកំភ្លៀងជាច្រើនដង ព្រោះរកឃើញ នាំស្រីដេកផ្ទះ (មានវីដេអូ)

- តោះទៅមើល វីដេអូកំប្លែង ល្បីអស់ទាស់​ ពេញហ្វេសប៊ុក លេងភ្លេងហៅខ្មោច ហេ ហេ ...- វីដេអូ គ្រោះថ្នាក់ព្រឺក្បាលបំផុត លឿនមួយជំហាន ក្ស័យ

- វីដេអូ សងសឹកសម្លាប់មនុស្ស ញាក់សាច់ ថតជាប់ទាំងស្រុង តាមរយៈកាម៉េរ៉ា សុវត្ថិភាព

- វីដេអូ ល្បីអស់ទាស់ នៅលើអ៊ិនធើណេត ដើរញ៉ែស្រី សុំលេខទូរស័ព្ទ ទាំងអាក្រាតកាយ

- ចម្លែកហួស ៖ ក្មេងប្រុសតូច វ័យ ២ ឆ្នាំ មានកូនតូច នៅក្នុងក្រពះ (មានវីដេអូ)

- ៥ នាក់របួសធ្ងន់ ស្ទើរស្លាប់ ស្ទើររស់ ក្រោយមានការវាយប្រហារ ចាក់សម្លាប់ នៅទីសាធារណៈ (មានវីដេអូ)

ដោយ ៖ ពិសីប្រភព ៖ ដឹមីរ័រ