បើតាមការវាស់ស្ទង់មតិនាពេលថ្មីៗនេះ បានអោយដឹងថា ក្នុងចំណោមអ្នកចាក់សាក់ភាគច្រើនមានការស្តាយក្រោយ   បន្ទាប់ពីពួកគេបានធ្វើបែបនេះ ហើយបើតាមស្ថិតិវាស់ស្ទង់មួយនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា បុរសមានការស្តាយក្រោយច្រើនជាងនារី។

យុវវ័យម្នាក់ក្នុងចំណោមយុវវ័យបួនទៅប្រាំនាក់ ដែលកំពុងរស់នៅក្នុងចក្រភពអង់គ្លេសបាននិយាយថា   គេពិតជាមានអារម្មណ៏ថាស្តាយក្រោយមែនទែន  បន្ទាប់ពីគេបានសំរេចចិត្តថាចាក់សាក់នៅលើដងខ្លួន។

width=483

បើគិតជាភាគរយ មានចំនួនដល់ទៅជិត 50% ក្នុងចំណោមមនុស្សដែលមានវ័យចន្លោះពី 18 ឆ្នាំ ទៅ  25  ឆ្នាំ   មានអារម្មណ៏ថាស្តាយក្រោយ  បន្ទាប់ពីបានចាក់សាក់​នៅលើដងខ្លួនរបស់ពួកគេ  ដោយយោងទៅតាមទិន្នន័យសមាគមរោគសើស្បែករបស់ប្រទេសអង់គ្លេស។

ដោយក្រោយមកពួកគេ  ភាគច្រើនបានសំរេចចិត្តធ្វើការលុបស្នាមសាក់នៅលើដងខ្លួននោះចេញ ជាជាងការស្តាយក្រោយអស់មួយជីវិត ។ សមាគមរោគសើស្បែករបស់ប្រទេសអង់គ្លេសមួយនេះ ក៏បានអំពាវនាវ  អោយប្រជាជនទាំងអស់ធ្វើការគិតគូរអោយបានច្បាស់លាស់  មុននិងសំរចេចិត្តចាក់សាក់នៅលើដងខ្លួន។

width=495

ពោលគឺ  ការសិក្សាស្រាវជ្រាវបានបញ្ជាក់យ៉ាងច្បាស់ថា  ការវាស់ស្ទង់មតិក្នុងចំណោមមនុស្សជិត 600 នាក់បានអោយដឹងថា បុរសមានការស្តាយក្រោយច្រើនជាងនារី ខណៈពេលដែលពួកគេភាគច្រើនបានសំរេចចិត្តនៅក្នុងការចាក់សាក់នេះ មុនអាយុ ១៦ ឆ្នាំមកម៉្លេះ៕

ដោយ ៖ មង្គលប្រភព ៖ news.sky