ភ្នំពេញ៖ គ្រាន់តែមកដល់ក្នុង ទ្រនំផលិតកម្មសាន់ដេ និងបានចេញបទចម្រៀង ចរាចរលក់នៅលើ ទីផ្សារបាន ចំនួន៤ បទរួចមក ខាន់ ជេមស៍ ហាក់ទទួលបាន ប្រជាប្រិយភាព និងការគាំទ្រច្រើនគួរសម មិនចាញ់តារាចម្រៀង រួមទ្រនំដែល ជាតារាចាស់វស្សាដូចជា លោក កែវ វាសនា , ឆាយ វីរៈយុទ្ធ ,ជុំ លីណូ និង ហង្ស ឧត្តមម៉ានី ក្នុងផលិតកម្ម មួយនេះឡើយ ។
ចាប់តាំងពីតារា ចម្រៀងរូបនេះ ចូលមកជ្រកក្នុងទ្រនំផលិតកម្ម សាន់ដេ ត្រូវបានមហាជន និងស្រទាប់យុវវ័យ មួយចំនួនមើលឃើញថា បទចម្រៀងរបស់លោក ហាក់ត្រូវបានស្រទាប់ យុវវ័យគាំទ្រយ៉ាងច្រើន មិនចាញ់កាលពីលោក នៅជ្រកក្នុងទ្រនំ ផលិតកម្មរ៉ក់ នោះឡើយ ។
សម្រាប់បទចម្រៀង ដែលលោក ខាន់ ជេមស៍ ទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនជាងគេ គឺបទ ទះថ្ពាល់ស្តាំ អង្អែលថ្ពាល់ឆ្វេង និងបទ កំដរសង្សារគេឈឺចាប់ ។ ទាំង ២បទនេះធ្វើឲ្យ ខាន់ ជេមស៍ ត្រូវបានខាងផលិតកម្មសាន់ដេ មើលឃើញកាន់ តែច្បាស់ទៅៗ បើទោះបីជា លោក មកជ្រកក្នុងទ្រនំនេះ ក្រោយគេក៏ដោយ ។
ខាន់ ជេមន៍ បានបង្ហើបប្រាប់ឲ្យ LookingTODAY ឲ្យដឹងដោយមិន ប្រាកដខ្លួនឯងថា នៅក្នុងរឿងថ្មី ដែលផលិតកម្មសាន់ដេ កំពុងតែរៀបចំត្រៀមថត នៅពេលខាងមុខនេះ ក្នុងនោះក៏មានរូបលោកផងដែរ ក្នុងការចូលរួមសម្ដែង ។
លោកនិយាយថា សម្រាប់រឿងថ្មីរបស់ ផលិតកម្មសាន់ដេ កំពុងតែត្រៀមថតនៅ ពេលខាងមុខនេះ គឺខាងផលិតកម្មបាន ជ្រើសរើសតួឯកថ្មី ក្នុងនោះមាន ជម្រើសដូចជា ខ្ញុំ , កែវ វាសនា ,ឆាយ វីរៈយុទ្ធ និង លោក ហង្ស ឧត្តមម៉ានី ជាដើម។
ក្នុងតំណែងតួឯកថ្មីនេះ ប្រហែលជាអត់មាន លោក ខេមរៈ សិរីមន្ត នោះទេ ។ តែទោះជាយ៉ាងណា ក៏ខ្ញុំមិនទាន់ដឹង ពិតប្រាកដថា ខាងផលិតកម្មគេ ជ្រើសយកអ្នកណា ជាតួឯកនោះទេ ស្រេចតែខាងផលិតកម្ម គេជាអ្នកចាត់ចែង។
ប្រសិនបើលោក ខាន់ ជេមស៍ បានតំណែងតួឯកក្នុង ខ្សែភាពយន្តថ្មីនេះមែន គឺពិតណាស់ថា នឹងមានការអាក់អន់ ចិត្តពីសំណាក់តារា ចម្រៀងរួមទ្រនំ ដែលកំពុងតែ ជ្រែកជាមួយគ្នា នៅក្នុងផលិតកម្មសាន់ដេ ព្រោះជេមស៍ គឺជាតារាថ្មីទើប តែចូលមក ហើយទទួលបាន តំណែងតួឯកភ្លាម ។
តែទោះជាយ៉ាងណាក៏ មិនទាន់ប្រាកដថា ខាន់ ជេមស៍ទទួលបាន តំណែងតួឯកឬ យ៉ាងណានោះទេ ព្រោះឥឡូវខាង ផលិតកម្មសាន់ដេកំពុង តែពិចារណាថា គួរជ្រើសរើសតួឯក ប្រុសមួយណា ដែលធ្វើឲ្យខ្សែភាព ចុងក្រោយនេះ ទទួលបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ មហាជនទូទៅ កាន់តែខ្លាំង ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល