ថៃ ៖ នាង Yaya Urassaya បាននិយាយអំពីរឿងលោក Nadech Kugimiya ទាក់ទងជាមួយក្លឹបវីដេអូដែលតារាប្រុសរូបនេះហៅនាងថា Baby ដែលជាភាសាផ្អែមល្អែមសម្រាប់គូស្នេហ៍ ។ 

កាលពីម្សិលមិញនេះ តារាស្រីវ័យ ២៥ ឆ្នាំរូបនេះបានចូលរួមក្នុងកម្មវិធី 71st Anniversary of Central Shopping Mall ដែលធ្វើឡើងនៅឯ Central Plaza Chidlom ។ នាង Yaya Urassaya បានថ្លែងក្នុងកិច្ចសម្ភាស៍ថា នាងមិនបានមើលវីដេអូនោះទេ ដូច្នេះហើយទើបមិនដឹងថា លោក Nadech ហៅនាងថា Baby ព្រោះនាងមិនបានចងចាំ ។

/

តារាស្រីរូបនេះបានបន្ថែមទៀតថា ជាធម្មតាយើងមានឈ្មោះជាច្រើនសម្រាប់ហៅគ្នាទៅវិញទៅមក ។ ហើយគ្រប់ពេលដែលយើងហៅឈ្មោះពិតប្រាកដ វាហាក់បីដូចជាចម្លែកណាស់ ។ 

ប្រភពដដែលបានបន្តទៀតថា នាង Yaya Urassaya​ បង្ហាញទឹកមុខអៀនខ្លាំងពេលនិយាយរឿងស្នេហាជាមួយ Nadech Kugimiya ម្តងៗ ៕

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate