ថ្មីៗនេះ ការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញា Iowa អាមេរិច ត្រូវបានធ្វើឡើងនៅ Davenport ។ស្រីស្អាត អាយុ ២៣ឆ្នាំ នាង Nicole Kelly មកពី Keokuk បានក្លាយជាបវរកញ្ញាឯកប្រចាំរដ្ឋនេះ។ អ្វីដែលពិសេសនោះ Nicole គឺជាបេក្ខនារីម្នាក់ ដែលបានកំបុតដៃម្ខាងខាងឆ្វេង ត្រឹមកំភួនដៃ។

Nicole Kelly បានរៀបចប់នៅមហាវិទ្យាល័យ Nebraska – Lincoln កាលពីខែឧសភា ឆ្នាំ ២០១២ និងកំពុងមានផែនការអភិវឌ្ឍ អាជីពលើវិស័យសិល្បៈនៅ Broadway។ នាងមានស្រុកកំណើតនៅ Iowa ហើយបច្ចុប្បន្ន Nicole កំពុងរស់នៅទីក្រុង New York ជាមួយក្តីសង្ឃឹម ចង់សំរេចក្តីសុបិនក្លាយជាអ្នកសិល្បៈ របស់ខ្លួន ក្នុងពេលឆាប់ៗនេះ។

/

នៅថ្ងៃទី ១៥ ខែកញ្ញា ខាងមុខនេះ Nicole Kelly រួមជាមួយស្រីស្អាតជាច្រើនផ្សេងទៀត នឹងមានមុខនៅ Atlantic, New Jersey ដើម្បីចូលរួមប្រកួតបវរកញ្ញា សហរដ្ឋអាមេរិច៕

/

/

/

/

 

ដោយ៖ សិលាប្រភព៖ K14