កាលពីថ្មីៗនេះមានពត៌មានដ៏គួរអោយខ្លាចមួយដែលគេបានរកឃើញមានឳសថដែលជាផលិតផលរបស់ចិនផលិតចេញពីសាច់ទារករលូតត្រូវបានគេចរាចរណ៍លក់ដុំនិងរាយយ៉ាងសម្បើមខុសច្បាប់នៅកូរ៉េនិងប្រទេសចិនផ្ទាល់។ ហើយជាមួយគ្នានេះផងដែរ ប្រទេសសឹង្ហបូរីដែលជាដៃគូពានិជ្ជកម្មជាមួយចិនបានបានចាត់ស្ថាប័ន Health Sciences Authorithy (HSA) ដើម្បីស៊ើបអង្កេតរុករកថ្នាំនេះដែលអាចនឹងមានចរាចរណ៍នៅក្នុងប្រទេសខ្លួន ជាលទ្ធផលគេបានអះអាងថានៅសឹង្ហបូរីមិនមានថ្នាំប្រភេទនេះដាក់លក់នោះទេ។ពត៌មានអំពីបញ្ហានេះបានផ្ទុះចេញកាលពីថ្ងៃអាទិត្យក្រោយពេលដែលប្រទេសកូរ៉េខាងត្បូងបានរកឃើញមានថ្នាំដែលផលិតចេញពីទារក ទារិការលូតដែលនាំចូលមកពីប្រទេសចិន ដែលគេជឿជាក់ថាថ្នាំនេះអាចប៉ូវកម្លាំងនិងព្យាបាលជំងឺបានរាប់រយមុខ។ ពត៌មានទាំងនេះដំបូងឡើយបានបែកចេញតាមរយៈប៉ុស្តិ៍ទូរទស្សន៍ SBS របស់កូរ៉េ ដោយបានបញ្ជាក់ថាថ្នាំទាំងនោះបានផលិតនៅសហគ្រាសផលិតឳសថនៅខាងឥស្សាន្តប្រទេសចិន ដែលថ្នាំទាំងនេះបានផលិតចេញពី ទារកដែលគេរំលូតនិងទារកដែលបានស្លាប់ក្នុងពេលសម្រាល ខាងទូរទស្សន៍ក៏បានប្រាប់ផងដែរថាពួកគេបានទៅដល់ប្រទេសចិនហើយបានស៊ើបដឹងថាមានមន្ទីរពេទ្យជាច្រើន ដែលបានលក់ទារករលូត និងទារកដែលបានស្លាប់ក្នុងពេលសម្រាលទាំងនោះ។ ចំពោះថ្នាំនេះត្រូវបានគេជឿជាក់ជាខ្លាំងថាអាចប៉ូវកម្លាំងកាយនិងប៉ូវផ្នែកផ្លូវភេទ ព្រមទាំងអាចព្យាបាលជំងឺបានរាប់រយមុខផង។ រហូតមកដល់ពេលនេះរដ្ឋាភិបាលសឹង្ហបូរីនៅតែអះអាងថាមិនមានឳសថប្រភេទនេះនៅក្នុងប្រទេសខ្លួននោះទេ។
ដោយ៖ វឌ្ឍនាប្រភពពី៖ Yourhealth