តារាសម្តែងសាច់ស ដើមទ្រូងធំមូលក្បំនាង ដួង ស្រីពេជ្រ ហាក់កាក់កប នឹងការងារសិល្បៈរបស់នាង យ៉ាងខ្លាំងគួរសម ព្រោះនាងមានសំណាង កាន់តំណែងពិធីការិនី នៅលើកញ្ចក់ទូរទស្សន៍ ប៉ុស្តិ៍លេខ៥ ក្នុងកម្មវិធី ”អាថ៌កំបាំងតារា” ។ តែទោះជាយ៉ាងណា មហាជនក៏នៅតែ ឃើញវត្តមាននាង នៅតាមបទចម្រៀងខារ៉ាអូខេ និងស្ពតពាណិជ្ជកម្ម នានាជានិច្ច ។

ចាប់តាំងពីតារាសម្តែង វ័យក្មេងសិចស៊ីរូបនេះ បោះជំហានចូលក្នុង សិល្បៈមកនាងត្រូវ បានមហាជន និងស្រទាប់យុវវ័យស្គាល់នាងច្រើនតាមរយៈការសម្តែង បទចម្រៀងខារ៉ាអូខេ និងស្ពតពាណិជ្ជកម្ម លើសពីនេះទៅទៀតនោះ ស្រទាប់យុវវ័យតែង កោតសរសើរពីសម្រស់ ដ៏ស្រស់ស្អាតនិង សិចស៊ីរបស់នាង ។

នាពេលថ្មីៗនេះ មហាជនទូទៅជាពិសេសអ្នកនិយមប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានឃើញរូបភាព របស់ស្រីស្រស់ ដួង ស្រីពេជ្រ ស្លៀកពាក់បែប ខើចលើខើចក្រោម មិនតែប៉ុណ្ណោះ នាងបានបញ្ចេញ រន្ធផ្ចិតនិងដើមទ្រូង ដ៏ទ្រលុកទ្រលន់ របស់នាងឲ្យមហាជន បានឃើញជា ចំនីចក្ខុថែមទៀតផង ។តាមរយៈរូបរបស់តារាសិចស៊ីរូបនេះ ដែលមហាជនបាន ឃើញនៅលើគេហទំព័រ Facebook  គេសន្និដ្ឋានបាន ថានាងបានថតនៅក្នុ ងក្លឹបកម្សាន្តមួយ ជាមួយមិត្តភក្តិជា អ្នកសិល្បៈដូចគ្នា ។

តែទោះជាយ៉ាងណា ការបញ្ចេញភាព សិចស៊ីរបស់ខ្លួនបែបនេះ ត្រូវបានមហាជន មួយចំនួនមាន ការកោតសរសើរថា នាងហ៊ានបញ្ចេញ រន្ធផ្ចិតឲ្យគេបានឃើញ ហើយក៏មានមហាជន មួយចំនួនធ្វើការ រិះគន់មក លើរូបនាងខ្លាំងៗផងដែរ ព្រោះថានាងគឺជា អ្នកសិល្បៈនិងជាពិធិ ការិនីមួយរូបនាងមិន គួរណាស្លៀកពាក់ បែបសិចស៊ីហួសហេតុ នៅក្នុងចំនោម មនុស្សរាប់រយ អ្នកដូច្នេះនោះទេ ។

ការស្លៀកពាក់របស់ពិធីការិនី ដួង ស្រីពេជ្រ បែបនេះធ្វើឲ្យមហាជន មួយចំនួនសម្តែងក្តី មិនពេញចិត្តយ៉ាងខ្លាំង មិនតែប៉ុណ្ណោះមហាជន មួយចំនួនបានស្តី បន្ទោសឲ្យនាងថា ការស្លៀកពាក់បែបនេះ អាចធ្វើឲ្យខូចឈ្មោះ ដ៏ពិធីការិនីដទៃផ្សេងទៀត ព្រោះនាងក៏ជាពិធីការិនី នៅលើកញ្ចក់ ទូរទស្សន៍ មួយរូបផងដែរ៕

Photo

Photo

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល