ចេះតែផ្ញើសារ ទូស័ព្ទទៅគេ បង្ហាញពីការនឹករលឹកនៅលើ Facebookសង្ឃឹមថាគេនឹងវិលត្រលប់មកវិញ រឺជំនួសកន្លែងដោយបុរសផ្សេងទៀត...សុទ្ធតែជារឿងដែលធ្វើឲអ្នកងាយនឹងធ្លាក់ចូលក្នុងស្ថានភាពសោកសៅផ្សេងទៀតតែប៉ុណ្ណោះ។

ខាងក្រោមនេះជាបណ្តារពាក្យទូន្មានមួយចំនួនពីក្រុមអ្នកជំនាញចិត្តវិទ្យាSheknows ពីរឿងដែលមិត្តនារីៗគួរតែចៀសវាងពេលបែកបាក់គ្នា។

ចូរកុំស្ដាប់គ្រប់រឿងទាំងអស់ពីមិត្តភក្តិស្រីស្និទ្ធស្នាលបំផុតរបស់អ្នក

ពាក្យរំលឹកនេះស្ដាប់ទៅដូចជាផ្ទុយពីជីវិតពិតរបស់ខាងក្រៅ ប៉ុន្តែវាតែងតែត្រូវ។ មិត្តភក្តិស្រីដ៏ល្អបំផុតរបស់អ្នក តែងតែត្រៀមខ្លួនជានិច្ចនៅក្បែរអ្នកពេលអស់សង្ឃឹម និងជួយឲអ្នកមានអារម្មណ៏ប្រសើរជាងមុន។ នាងអាចធ្វើបានយ៉ាងល្អក្នុងការលួនលោមអ្នក ប៉ុន្តែមិនប្រាកដថាជាពាក្យរំលឹកណែនាំត្រឹមត្រូវក្នុងពេលដែលបេះដូងរបស់អ្នកកំពុងតែប្រេះស្រាំនោះព្រោះស្នេហានោះទេ។

ពេលដែលនាងនិយាយ ចូរទូរស័ព្ទទៅគេបើសិនជាឯងត្រូវការ រឺគ្នាគិតថាគេប្រាកដជានឹងវិលមករកឯងវិញ គឺវាមានន័យថា គ្នាអាណិតស្រលាញ់ឯងហើយនៅទីនេះជាមួយឯង។ ចូរស្ដាប់ចុះសំដីដែលនាងនិយាយ ប៉ុន្តែបើសិនជាអ្នកចង់បានពាក្យនឲណែនាំដ៏ពិតប្រាកដ សូមធ្វើការចែករំលែកជាមួយមនុស្សផ្ទុយភេទ ព្រោះគេនឹងផ្តល់ឲអ្នកនូវពាក្យណែនាំត្រឹមត្រូវនិងច្បាស់( Logic )ជាង។

ចូរកុំទាក់ទងជាមួយសង្សារដែលទើបតែបែកគ្នា ទោះជាមានហេតុផលអ្វីក៏ដោយ

គេជាអ្នកកាន់សោរទ្វារ រឺវត្ថុសំខាន់អ្វីមួយរបស់អ្នក ហើយអ្នកចង់ហៅទូរស័ព្ទ ជួបមុខដើម្បីយកវិញ?បើទោះជាហេតុផលពិត រឺក៏យ៉ាងណាក៏ដោយ អ្នកមិនគួរធ្វដូច្នេះទេ។ ក្នុងរយះពេលដែលកំពុងរំជួលចិត្ត ពេលអ្នកទាំងពីរទើបតែបែកគ្នា ល្អបំផុតអ្នកគួរតែលុបឈ្មោះលេខទូស័ព្ទគេពីតារាងឈ្មោះក្នុងទូរស័ព្ទអ្នក។ ក្រោយមក ពេលដែលរបួសបានធូរស្រាលហើយ វាជាពេលវេលាសមស្របបំផុតសំរាប់អ្នកក្នុងការយកមកវិញនូវអ្វីដែលអ្នកចង់បាន រឺនិយាយអ្វីដែលអ្នកចង់និយាយ។ ជាក់ស្តែង ពេលអ្នករង់ចាំដល់ពេលនោះហើយ ប្រហែលជាអ្នកលែងចង់បាននូវរបស់ទាំងអស់នោះទៀតហើយ។

ចូរកុំទាក់ទងជាមួយសង្សារចាស់ៗ

ពេលមានអារម្មណ៏មិនល្អជាមួយនឹងទំនាក់ទំនងដែលបានកន្លងទៅ មនុស្សភាគច្រើនតែងតែចង់វិលត្រលប់ទៅរកអ្នកចាស់។ តែរឿងដែលល្អបំផុតក្រោយពេលបែកបាក់សូមបោះជំហ៊ានទៅមុខជានិច្ច សូមកុំវិលត្រលប់ទៅរកស្រមោលអតីតកាល ព្រោះវាមិនបានផ្តល់អ្វីល្អសំរាប់អ្នកឡើយ។សូមចងចាំនូវពាក្យមួយឃ្លាថា កែវដែលប្រេះស្រាំហើយ ទោះជាខំយកអ្វីមកបិទភ្ជាប់វិញក៏មិនជាប់ដូចដើមដែរគឺវាងាយនឹងបែកបាក់ទៅវិញដដែល។

ចូរកុំព្យាយាមរកព័ត៌មានល្អៗពីក្នុងFacebook របស់គេ

អ្នកឈឺចាប់ពេលទើបតែបានកាត់ផ្តាច់ទំនាក់ទំនងស្នេហា ប៉ុន្តែនៅតែយកចិត្តទុកដាក់ដល់ជីវិតរបស់គេនិងនៅតែចង់ដឹងចង់លឺថាពេលនេះគេកំពុងធ្វើអ្វី? រស់នៅយ៉ាងណាទៅហើយ សុខសប្បាយរឺក៏អត់? តើមានដែលគិតដល់រូបអ្នកដែររឺទេ? នៅលើ facebook របស់គេ។ រឿងនេះមិនអាចជួយអ្វីបានដល់អ្នកឡើយ គឺវាកាន់តែធ្វើឲអ្នកធ្លាក់ក្នុងស្ថានភាពកាន់តែអាក្រក់ឡើងតែប៉ុណ្ណោះ។ អាចនិយាយបានថា អ្នកជាស្រ្តីដែលរឹងមាំ វាគ្មានឥទ្ធិពលអ្វីប៉ះពាល់ដល់អ្នកច្រើននៅពេលឃើញដំណឹងថ្មីៗនៅលើ facebook របស់អ្នកចាស់នឹងឡើយ ប៉ុន្តែជាការណែនាំគួរតែបញ្ឈប់ទំនាក់ទំនងជាមួយគេ កាន់តែឆាប់កាន់តែល្អ។

ចូរកុំគិតថា facebook របស់អ្នកអាចធ្វើឲគេវិលត្រលប់មករកអ្នកវិញ

មានរឿងមួយដែលជារឿងពិត: នារីម្នាក់ក្រោយពីបានបែកគ្នាពីសង្សាររបស់ខ្លួនព្រោះតែប្រចណ្ឌខ្លាំងពេក បានផ្លាស់ប្តូរស្ទើរតែទាំងអស់ ទាំងពាក្យសំដីសរសេរនៅstatus ទាំងពាក្យសំដីcomment ទៅមិត្តភក្តិ ទាំងរូបថតភាគច្រើនសរសេរតែរឿងស្នេហា ភាពសោកសៅទឹកភ្នែកនៅក្នុងfacebook របស់ខ្លួន។ មិត្តភក្តិជាច្រើនសុទ្ធតែបានគិតថានាងគួរឲអាណិត គួរឲស្រលាញ់។ ប៉ុន្តែសំរាប់អតីតសង្សាររបស់នាងវិញមិនបានចាប់អារម្មណ៏ដល់ឡើយ ដោយបុរសម្នាក់នោះមានភាពឆ្លាតវៃធ្វើតាមការណែនាំដែលបាននិយាយខាងលើ គឺមិនផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកចាស់។

ចូរកុំគិតថាអ្នកនឹងមានអារម្មណ៏សោកសៅដូចសព្វថ្ងៃជារៀងរហូត

ការបែកគ្នាវាជាភាពសោកសៅមួយរយះពេលតែប៉ុណ្ណោះ។ ពេលនោះវាធ្វើឲអ្នកមើលឃើញអ្វីៗសុទ្ធតែគ្មានន័យទាំងអស់ តែក្រោយមក(អាចឆាប់ជាងអ្នកគិតទៅទៀត) គ្រប់រឿងទាំងអស់នឹងប្រសើរឡើងវិញ។ សូមជឿជាក់ទៅលើពេលវេលា វាគឺជាថ្នាំព្យាបាលរបួសផ្លូវចិត្តរបស់អ្នកហើយអ្នកនឹងមានអារម្មណ៏ថាប្រសើរជាងមុន ជឿជាក់ជាងមុន។

ចូរកុំដោះស្រាយដោយការវិលត្រលប់ ជួបជុំដើរលេង និង​រៀបការជាមួយមនុស្សដំបូងដែលអ្នកបានជួបនោះ

បើសិនជាអ្នកចង់បំផ្លាញខ្លួនរបស់អ្នក អនាគតរបស់ខ្លួន ចឹង!សូមអ្នកបោះចោលចុះនូវកាណែនាំខាងលើ។ តែបើអ្នកមិនចង់ធ្វើបាបខ្លួនទេ នោះអ្នកនឹងយល់ដោយខ្លួនអ្នកផ្ទាល់ថា​ហេតុអ្វីត្រូវធ្វើដូចតាមការណែនាំខាងលើជាមិនខាន។

 ដោយ៖ nanoប្រភព៖ VE