អាមេរិក៖ រឿងដែលមិនគួរអោយជឿមួយ ត្រូវបានកើតឡើងនៅ លើកោះ Toakai Teitoi នៃមហាសមុទ្រប៉ាស៊ីភិច ដែលមានចំងាយ ២,៥០០ miles ពីរដ្ឋ Hawaii សហរដ្ឋអាមេរិក ខណៈដែលបុរសម្នាក់ ត្រូវបានត្រីឆ្លាមដ៏ធំមួយ ជួយសង្គ្រោះអោយមានសុវត្ថិភាព ពីការលិចទូកនៅកណ្ដាលសមុទ្រ។
តាមការអោយដឹងពីអាជ្ងាធររដ្ឋហាវ៉ៃ បានអោយដឹងថា បុរសដែលត្រូវបានត្រីឆ្លាមជួយសង្រ្គោះ មានឈ្មោះថា Teitoi វ័យ ៤១ ឆ្នំាខណៈដែលគាត់បានលិចទូក នៅតំបន់ដែលបានរៀបរាប់ខាងលើ។

លោក Teitoi បាននិយាយថា លោកពិតជាសប្បាយណាស់ លោកពិតជាសំណាងណាស់ដែលបានត្រីឆ្លាមជួយសង្គ្រោះជីវិត លោកបែបនេះ។ លោកបានបន្ដថា តាមពិតការលិចទឹកក្ដោងនោះ គឺលិចទាំងគាត់ និងបងថ្លៃប្រុសគាត់គឺ Lelu Falaile ដែលមានវ័យ ៥២ ឆ្នាំ។ គួរបញ្ចាក់ផងដែរថា ការលិចទូកក្ដោងនេះ គឺកើតឡើងតំាងពីថ្ងៃទី ២៨ ឧសភា ២០១២ ម្លេះ៕
ដោយ៖ នារីប្រភព៖ time