អាមេរិក៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ Oxford សហរដ្ឋអាមេរិកបានអោយដឹងថា ពេលថ្មីៗនេះ គេបានរកឃើញសត្វកណ្ដុរប្រេងម៉្យាងដែលមានអាយុកាលដល់ទៅ ៣០ឆ្នាំ។

តាមការបកស្រាយរបស់ក្រុមអ្នកវិទ្យាសាស្រ្ដ បានអោយដឹងថា សត្វកណ្ដុរប្រភេទនេះ នឹងអាចមានអាយុវែងជាង ៣០ឆ្នំាទៅទៀត នោះគឺដោយសារកណ្ដុរនោះ វាចូលចិត្ដស៊ីស្លឹករុក្ខជាតិជាអាហារ។ ក្រុមអ្នកវិទ្យាសាស្ដ្របានបន្ថែមថា ពពួកសត្វកណ្ដុរប្រភេទនេះ ភាកច្រើន មានរូបរាងដូចសត្វជ្រូកអញ្ចឹង។

ក្រុមអ្នកវិទ្យាសាស្រ្ដបានបន្ដ ថាពពូកសត្វកណ្ដុរដែលមានអាយុវែងបែបនេះ គឺមាននៅសល់តិចតួចណាស់ក្នុងសហរដ្ឋអាមេរិក។ ដូច្នេះយើងគួរតែជួយថែរក្សាវា ម៉្យាងទៀតសត្វកណ្ដុរនេះ ក៏មិនមានផលប៉ះពាល់ ឬជាសត្វបំផ្លាញផលដំណាំអីដែរ៕
ដោយ៖ រក្សាប្រភព៖ dailymial