David Beckham និង Victoria Beckham ដែលបានរៀប អាពាហ៍ពិពាហ៍ជាមួយគ្នាតាំងពីឆ្នាំ ១៩៩៩ សព្វថ្ងៃមានកូនចំនួន៣នាក់ ដែលកូនប្រុសទី មួយមានឈ្មេាះថា Brooklyn មានអាយុ ១១ ឆ្នាំ កូនប្រុសទី២ ឈ្មេាះ Romeo មានអាយុ ៨ ឆ្នាំ និងកូនប្រុសទី៣ ឈ្មេាះ Cruz ហើយមានអាយុ ៥ ឆ្នាំ ហើយពួកគេសង្ឃឹមថា កូនទី ៤ដែលនឹងចាប់កំណើតនៅក្នុង ខែមិថុនាខាងមុខនេះគឺជាកូនស្រី។
បើតាមសំដីរបស់អ្នកនាំពាក្យរបស់ពួកគេទាំង ២បានអោយដឹងថា Victoria Beckham មាន សុខភាពល្អទាំងម្តាយ និងទារក ហើយរូបនាងក៏ អារម្មណ៏ល្អខ្លាំងណាស់ សំរាប់ការបង្កើត កូនទី៤ នេះផងដែរ។