ក្រោមការព្រមព្រៀងបញ្ជូនកម្មកររវាងចិន និងកូរ៉េខាងជើងមកដល់ពេលនេះគឺគេសង្កេតឃើញចេញជារូបរាងបន្តិចម្ដងហើយ។
គេសង្កេតឃើញមាននារីៗស្អាតៗចំនួន ៣០ នាក់ដែលត្រូវបានគេបញ្ជូនមកពីប្រទេសកូរ៉េខាងជើងអោយមកធ្វើជាអ្នកបំរើ និងអ្នកសម្ដែងរបាំក្នុងហាងមួយក្នុងភូមិអភិជន Huaxi ប្រទេសចិន។មនុស្សទាំងនេះសុទ្ធសឹងតែជាកម្មករដែលកូរ៉េខាងជើងបញ្ជូនមកអោយធ្វើការយកប្រាក់បញ្ជូនទៅចិញ្ចឹមរបបគ្រប់គ្រងនៅកូរ៉េខាងជើងទាំងអស់។ ជាង ៣០ នាក់នេះមានអ្នកដែលគេអោយធ្វើជាអ្នកបំរើតាមតុ ក៏ដូចជាអ្នកឡើងច្រៀងរាំជូនភ្ញៀវទស្សនាផងដែរ។បើតាមដឹងប្រាក់ខែរបស់គេគឺសរុបប្រមាណជាង ៦០០០ Yuan ប៉ុន្តែបើតាមដឹងច្បាស់មកនោះគឺថាប្រាក់ខែរបស់គេនឹងត្រូវរឹបអូសអោយទៅរដ្ឋាភិបាលក្រុងព្យុងយ៉ាង ហើយក្នុងម្នាក់អាចទទួលបានប្រាក់ប្រមាណជាង ១៥០ Yuan ប៉ុណ្ណោះសម្រាប់ហូបចុក ស្នាក់នៅ ថ្លៃពេទ្យ ថ្លៃសម្លៀកបំពាក់ និយាយរួមទៅគឺ ១៥០ Yuan ឬជាង ២០ ដុល្លាអាមេរិកសម្រាប់ ១ ខែនៃការរស់នៅដែលត្រូវការចំណាយរាប់រយជំពូក។កម្មករទាំងនេះត្រូវបានគេស្វាគមន៍យ៉ាងយកចិត្តទុកដាក់ពីសំណាក់ថៅកែចិនដោយសារពួកគេគ្រប់គ្នាសុទ្ធសឹងតែជានារីមានរូបសម្រស់ស្អាត ទោះជាមករកប្រាក់ជាកម្មករក្ដីក៏ពួកកម្មកររបស់កូរ៉េខាងជើងទាំងអស់នេះម្នាក់ណាក៏បានរៀនចប់មហាវិទ្យាល័យដែរ។ មានភ្ញៀវជាច្រើនណាស់ដែលចង់ទាក់ទងនាងៗ ប៉ុន្តែសម្រាប់គោលការណ៍រដ្ឋាភិបាលព្យុងយ៉ាង គឺមិនអោយកម្មករទាំងនោះមានទំនាក់ទំនង ស្នេហាឬផ្លូវភេទជាមួយភ្ញៀវជាបរទេសនោះទេ សិទ្ធទាំងអស់នេះគឺជាសិទ្ធរបស់រដ្ឋ។ បើតាមដឹងអ្នកទាំងអស់នេះនិងវិលត្រលប់ទីកាន់ស្រុកវិញក្នុងអំឡុង ៣ ឆ្នាំ៕
ដោយ៖ ម៉ូកាប្រភពពី៖ Chinabuzz