បន្លែបង្ការ និងរុក្ខជាតិផ្សេងៗ អាចដុះនៅលើភពព្រះចន្ទនាចាប់ពីឆ្នាំ ២០១៥ ប្រសិនគម្រោងដាំដុះ ដំបូងនៅខាងក្រៅផែនដីរបស់ទីភ្នាក់ងារអាកាសចរណ៍ និងអវកាសអាមេរិក (NASA) បានក្លាយជាការពិត។ គោលបំណងរបស់ NASA គឺស្វែងរកវិធីដើម្បីឱ្យក្រុមអវកាសនៅលើព្រះចន្ទ អាចដាំដើមឈើនៅទីនោះ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេ ដូចទៅនឹងក្រុមដែលបានផ្សងព្រេងនៅប៉ូលខាងត្បូង ឬក្រុមអវកាសនៅលើស្ថានីយអវកាសអន្ដរជាតិ (ISS) ដែលធ្លាប់បានទទួលបទពិសោធបែបនេះ។

 /ឆ្នាំ ២០១៥ ភពព្រះចន្ទនឹងមានដើមឈើ បន្លែបង្កា (nationalgeographic)

កត្ដាមួយចំនួនដែលអាចរាំស្ទះដល់ការរីកចម្រើន លូតលាស់របស់ដើមឈើនៅលើព្រះចន្ទ ត្រូវបានគេកត់សម្គាល់ឃើញថា នៅលើព្រះចន្ទមិនមានខ្យល់អាកាស ហើយវិទ្យុសកម្មពីព្រះអាទិត្យ និងពីអវកាស មានកម្រិតខ្ពស់ គ្របសង្កត់មកលើព្រះចន្ទ។ដូច្នេះ NASA ត្រូវប្រើប្រាស់ប្រអប់ធំមួយ   ផ្ទុកពេញដោយខ្យល់ដើម្បីឱ្យគ្រាប់ពូជ អាចដុះនៅលើក្រដាសដែលមានជាតិបំប៉ន។ ក្នុងអំឡុងពី ៥ ទៅ ១០ថ្ងៃ កាមេរ៉ា នឹងថតយកដំណើរការនៃការដុះ និងលូតលាស់របស់គ្រាប់ពូជ និងលទ្ធភាពនៃការរីកចម្រើន ក្នុងវិទ្យុសកម្មនៃបរិយាកាសរបស់ព្រះចន្ទ។ តាមគម្រោង ប្រអប់សម្រាប់ដាំរុក្ខជាតិបែបនេះនឹងត្រូវបាន NASA បញ្ជូនឡើងទៅភពព្រះចន្ទ នៅឆ្នាំ២០១៥។ គម្រោងនេះរបស់ NASA ត្រូវបានបង្កើតឡើង ដោយ​យោងទៅលើមូលដ្ឋាននៃការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ដ្រ Bernard Foing មកពីមជ្ឈមណ្ឌលស្រាវជ្រាវរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA នៅ Nordwijk ប្រទេសហូឡង់។ កាលពីឆ្នាំ ២០០៨ លោក Bernard Foing បានបញ្ជាក់ថា ដើមឈើអាចដុះនៅលើថ្មម៉ត់ ដែលមានលក្ខណៈដូចទៅនឹងផ្ទៃលើរបស់ព្រះចន្ទ។

 

អត្ថ​បទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ស៊ូថេប បង្កើត ភាពជាប់គាំង ដល់រដ្ឋាភិបាលថៃ

មេទ័ពថៃៈ ទាហានថៃ មិនឈរនៅ ខាងណានោះទេ ក្នុងជម្លោះនយោបាយ, បាតុករសម្រុកចូល ទីស្នាក់ការកងទ័ព

រន្ធត់ហួស ៖ ជាប់គាំង នៅក្នុង បារ ខណៈ ឧទ្ធម្ភាគចក្រ ធ្លាក់ចំ កាលពីយប់មិញនេះ

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ newscientist