ទេសចរណ៍
ជិះទូកកំសាន្តនៅខេត្តសៀមរាប
15/03/2011 08:03
ក្នុងខេត្តសៀមរាប
ភ្ញៀវទេសចរទាំងឡាយក្រៅពីទស្សនាប្រាសាទអង្គរវត្ត
ប្រាសាទ
បាយ័ន
និង
ទស្សនានៅតាម
ប្រាសាទនានា ជាច្រើនទៀតនោះ
ក្រសួងទេសចរណ៍
ក៏ដូចជាអាជ្ញាធរ អប្សរាបានរិះរកគ្រប់ មធ្យោបាយយ៉ាងច្រើន
បង្កើត កន្លែងកម្សាន្ត
ផ្សេងៗទៀតដើម្បីជាការទាក់ទាញ
និង
បំរើសេវាកម្មដល់ភ្ញៀវទេសចរ
។
រមណីយដ្ឋានថ្មីៗ
ទាំងនោះរួមមាន
៖
ភូមិវប្បធម៌
បាល់ឡុងហោះ
សារមន្ទីរអង្គរ
រមណីយដ្ឋាន
ទេសចរណ៍ភ្នំក្រោម
៘
នៅចុងឆ្នាំ
2010 កន្លងទៅ
នេះ
មានការរៀបចំឱ្យមានជាកន្លែង
ជិះទូកកម្សាន្តនៅតាមដងទន្លេ អុំដែលគេឱ្យឈ្មោះថា
គង្គាអង្គរកំពង់
ទទួលបានចំណាប់
អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ
និង
ភ្ញៀវទេសចរអន្តរជាតិ
។
ប្រសិនបើយើងចង់ទៅជិះទូកកំសាន្តនៅទន្លេអុំ
យើងគ្រាន់តែធ្វើដំណើរ
នៅលើកំណាត់ផ្លូវ
មុខប្រាសាទ អង្គរវត្តឆ្ពោះទៅទិសខាងជើង
ដល់ខ្លោងទ្វារខាង
ត្បូងរបស់ប្រាសាទបាយ័ន
នោះយើងនឹងបានឃើញរូបសំណាកយក្សទាញព្រ័ត
នៅលើស្ពានចូលបរិវេណប្រាសាទ
អង្គរធំ
ហើយក្រឡេកមើលទៅខាងឆ្វេងដៃ
នោះយើងនឹងបានឃើញផ្ទៃទឹកល្ហល្ហេវព័ទ្ធ
ជុំវិញ
កំពែងខាងក្រៅប្រាសាទអង្គរធំ
ទីនោះហើយជាទន្លេអុំ
។
នៅទីនោះមានទូកចែវដោយដៃ
ដែលមានអ្នកចែវខ្លះ
ស្លៀកពាក់ក្នុងសម្លៀកបំពាក់សម័យអង្គរ
រង់ចាំភ្ញៀវ ទេសចររួចជា
ស្រេចដើម្បី
ជូនដំណើរភ្ញៀវទស្សនា
។
ចំពោះទូកសំរាប់នាំភ្ញៀវទេសចរត្រូវបានច្នៃនិងរចនាឡើងដូចមាននៅក្នុងរូបតាមប្រវត្តិដែល
មានឆ្លាកនៅលើផ្ទាំងប្រសាទ មានរាងដូចនាគ
និង
ទូកខ្លះមានរាងដូចជាហង្ស
រង់ចាំស្វាគមន៍
ភ្ញៀវទេសចរដែលទៅជិះទូកកម្សាន្ត
នៅទីនោះ
។
នៅពេលដែលយើងបានឡើងជិះនៅលើទូកនោះ
ធ្វើអោយភ្ញៀវទាំងឡាយមានអារម្មណ៍ថា
ហាក់បីដូចជាខ្លួនកំពុង
ស្ថិតនៅក្នុង
អតីតកាលនៃយុគសម័យបុរាណដ៏ត្រចះត្រចង់មួយដែល
ពោរពេញ
ដោយភាពអស្ចារ្យ
និង
អច្ឆរិយៈ
ដែលយើងពុំដែល បានជួបប្រទះនាពេលកន្លង
មក
។
នៅពេលដែល យើងកំពុងជិះទូកកម្សាន្តនៅតាមដងទន្លេអុំ
យើងអាច
មើលខ្លោងទ្វារចូលពី
ខាងត្បូងកំពែងប្រាសាទផ្នែកខាង ក្រៅពីជ្រុងខាងជើងរហូត
ដល់ជ្រុងខាងលិច
ពិសេសនោះ
ភ្ញៀវទេសចរ អាចទស្សនាទិដ្ឋភាពថ្ងៃ
លិចដូចការទស្សនាថ្ងៃលិចនៅលើកំពូលភ្នំបាខែងដែរ។
នៅពេលទស្សនាតាម
ដងទន្លេអុំ
យើងនឹងបានឃើញទេសភាពដ៏ស្រស់ត្រកាលនៃព្រៃព្រឹក្សា
បក្សាបក្សី
និង
សំឡេងទឹករលកបោកច្រាំងបង្កើតបានជា តន្ត្រីធម្មជាតិមួយយ៉ាងពីរោះជក់ចិត្ត
ធ្វើអោយ អារម្មណ៍របស់យើងអណ្តែតអណ្តូងប្រៀបបីដូចខ្លួនយើងកំពុងស្ថិតនៅក្នុង យុគ
សម័យបុរាណមួយយ៉ាងពិតៗ
។
លោក
លី
សំអឿន
នាយកប្រតិបត្តិក្រុមហ៊ុន
Green Earth Co.,Ltd និង
ជាអ្នកមើលការខុសត្រូវ
ការអុំនៅទន្លេអុំបានឱ្យដឹងថា
ទូកដែលយកមកដាក់អោយ
ភ្ញៀវទេសចរជិះនៅទីនេះ
បានចម្លង
ចេញពីប្រាង្គ ប្រាសាទនានាជាច្រើន
ដែលមាននៅតាមប្រាសាទដ៏ល្បីរបស់ខ្មែរពិតៗ
ដូចជា
ទូកព្រះទីនាំងសម្រាប់
ព្រះមហាក្សត្រ
គឺចម្លងតាមចម្លាក់សិលាចារឹកប្រាសាទបន្ទាយឆ្មារ
ទូក
នេះពុំ
ដាក់ឱ្យភ្ញៀវធម្មតាជិះកម្សាន្តឡើយ
ទុកសម្រាប់ឱ្យថ្នាក់ ដឹកនាំជាន់ខ្ពស់សំខាន់
ៗ
និង
ភ្ញៀវពិសេសជិះតែប៉ុណ្ណោះ
ក្រុមទូកចម្បាំងមានទូកមេទ័ពស្រួច
មេទ័ពរង
ទូក
ក្រុម ទ័ពស្រួច
ចម្លងចេញតាមសិលាចារឹកនៃថែវប្រាសាទបន្ទាយឆ្មារ
ប្រាសាទ
បាយ័ន
និង
ប្រាសាទព្រះខ័ន
កំពង់ស្វាយ
។
ក្រុមទូកជំនួយមានទូកទ័ពជំនួយ
ទូក
លំហែរ
និង
ទូកផ្ទុកស្បៀងអាហារ
គឺចម្លង
ចេញពីសិលាចារឹក ប្រាសាទនានា
ថែវប្រាសាទអង្គរវត្ត
ប្រាសាទបាយ័ន
និង
ប្រាសាទបន្ទាយ
ឆ្មារ
។
ភ្ញៀវទេសចរជាតិ
និង
អន្តរជាតិដែលជិះទូកកម្សាន្តនៅទន្លេអុំត្រូវចំណាយ
ពេលពី
1
ម៉ោងទៅ
1
ម៉ោងកន្លះ
លើកំណាត់ផ្លូវ
312
គីឡូម៉ែត្រ
។
ទូកដែល
នាំភ្ញៀវកម្សាន្តចែកចេញជាពីរប្រភេទ
គឺ
ភ្ញៀវខ្មែរជិះក្នុងតម្លៃ
3
ដុល្លារ
ក្នុងម្នាក់
ឯភ្ញៀវបរទេសវិញជិះក្នុងតម្លៃ
7
ដុល្លារក្នុងម្នាក់
ទូកនីមួយៗ
ជិះបានគ្នា 4
នាក់
ឯទូកពិសេសជិះបានតែពីរនាក់ប៉ុណ្ណោះ
។
ចំណែកអ្នកចែវទូកវិញ
យើង
ឱ្យ
គេស្លៀកពាក់ខោអាវធម្មតាក៏បាន
ឬក៏ឱ្យគេស្លៀកពាក់ខោអាវរបៀបបុរាណ
ក៏បាន
។
ប្រវត្តិ ទន្លេអុំមិនផ្លូវការដែលសិក្សាចងក្រងដោយអង្គរគង្គាបានឱ្យដឹងថា
ទន្លេអុំគឺជាឈ្មោះ
នៃបារាយណ៍ទឹកពីសម័យបុរាណដែលតាំងនៅជិតៗនៃទីស្ថាន
បុរាណប្រាសាទ
ឬ
ទីប្រជុំ
ជនណាមួយ
ភាគច្រើនដែលព្រះ រាជាសម័យបុរាណ
តែងតែស្នាក់អាស្រ័យនៅជាប្រចាំ
ឬ
ស្នាក់អាស្រ័យម្តងម្កាល
។
ស្ថាននាម
ទន្លេអុំនេះមាន នៅសេសសល់ស្ទើរគ្រប់ទីកន្លែងក្នុង
ព្រះរាជាណាចក្រកម្ពុជា
បច្ចុប្បន្ន
ដូចជា
ទន្លេអុំខាងត្បូងក្រុងអង្គរធំ
ខេត្តសៀមរាប
ទន្លេអុំ
ប្រាសាទនគរ
បាជ័យ
ខេត្តកំពង់ចាម
និង
ទន្លេអុំប្រាសាទភ្នំជីសូរ
ខេត្តតាកែវ
ជាដើម
៘
ទន្លេអុំគឺជាបឹងដែលកើតឡើងដោយមនុស្សជាអ្នកបង្កើត
និងខ្លះគឺ
កែច្នៃអភិវឌ្ឍបឹង
ឬ
ត្រពាំងធម្មជាតិដែលមានស្រាប់
។
រីឯតួនាទីរបស់ទន្លេអុំ
គឺប្រើជាទីកន្លែងបង្វឹកហាត់អុំទូក
និង
ចែវទូកសំរាប់ព្រះរាជា
និង
កងទ័ពរបស់ព្រះអង្គ
ដើម្បីបង្កើនសមត្ថភាពសម្រាប់
បំរើ តាមសេចក្តីត្រូវការ ក្នុងជីវភាព
រស់នៅប្រចាំថ្ងៃផង
និង
កសាងសមត្ថភាព
ខាងយុទ្ធវិធីនៃសឹកសង្គ្រាមជើងទឹកផង
។
ចំពោះព្រះរាជាវិញ
ទ្រង់ក៏ប្រើប្រាស់
ទន្លេអុំធ្វើជាទឹកក្រសាលសប្បាយដោយអុំទូកកម្សាន្ត
ផងដែរ
ព្រោះទីនោះមាន
សម្រស់ធម្មជាតិស្រស់ត្រកាលគួរទីជាទីមនោរម្យ
ជាពិសេស
គេតែង
ប្រារឰពិធីធំៗនៅក្នុងសាសនា
និង
សង្គមមនុស្សនៅទីនោះជាទៀងទាត់
ដូចជា
ពិធី
តបស្នងអំណរគុណព្រះគង្គា
និង
លយកន្ទោង
(
នាថ្ងៃចេញវស្សា
)
ពិធីបុណ្យ
អុំទូក
និង
លយប្រទីប
(
ថ្ងៃ
១៥
កើត
ខែកត្តិក
)
នៅក្នុងទន្លេអុំនោះតែម្តង
។
ម៉្យាងទៀតទន្លេអុំក៏ប្រើសម្រាប់ជាប្រភពធនធានធារាសាស្ត្រពុំចេះរីងស្ងួត
ដើម្បី
ទ្រទ្រង់
ដល់ជីវិតមនុស្ស
សត្វ
រុក្ខជាតិ
និង
ស្រោចស្រពដល់ដំណាំកសិកម្មផង
ដែរ
។
នៅក្នុងវិស័យ
ជលផល
ឬ
មច្ឆជាតិគ្រប់អម្បូររស់នៅបន្តពូជពង្សរួចសាយ
ភាយទៅដល់ព្រែក
ស្ទឹង
ទន្លេ
បឹងបួរធម្មជាតិនានា
នៅជុំវិញតំបន់នោះផងដែរ
។
នៅសម័យបុរាណជនជាតិខ្មែរពុំហ៊ាន
ល្មើស
ឬ
ធ្វើការនេសាទត្រីនៅក្នុងទន្លេអុំ
ទេ
។
ចំពោះ
ទន្លេអុំក្រុងអង្គរធំ
គឺមានតួនាទី
មានតួនាទី យ៉ាងសំខាន់
គឺជាគូជលសាការពារ
ក្រុអង្គរធំពីគ្រោះទឹកជំនន់
និង
រាំងស្ងួតផង
ជារបាំងការពារ សឹកសង្គ្រាមផង
។
ម៉្យាងទៀត
ទន្លេអុំក្រុងអង្គរធំនេះអាចសំដៅដល់មហាសាគរដែលនៅព័ទ្ធជុំវិញ
ភ្នំព្រះសុមេរុ
ដែល
មានប្រាសាទបាយ័នជាស្នូល
និង
កំពូល
។
បើសំអាងដោយ
ទេវកថានៅក្នុងព្រហ្មញ
សាសនាវិញនោះ
ទឹកទាំងឡាយដែលស្ថិតនៅក្នុងទន្លេអុំ
នេះគឺប្រៀបស្មើនឹងទឹកអម្រឹត
ព្រោះវាជាធាតុផ្សំ
ឬ
ជាសម្មតិកម្មនៃការល្បង
ឫទ្ធានុភាពគ្នារវាងពួកទេវ
និង
អសុរ
ដែលជា
តួអង្គសំខាន់នៅក្នុងមហាទេវកថា
កូរសមុទ្រទឹកដោះ
។
រហូតមកដល់បច្ចុប្បន្ននេះ
ភ័ស្តុតាងជាក់ស្តែងដែលយើងឃើញរាល់គ្នា
ហៅថា
ទេវតា
និង
យក្ស ទាញនាគរាំសុគិថាជាព្រ័ត្រនៅលើស្ពានហាលនៅពាក់
កណ្តាលទន្លេអុំ
កាត់ពីត្បូងទៅ
ខាងជើងឆ្ពោះចូលទៅ ផ្ចិតកណ្តាលក្រុងអង្គរធំ
នោះ
វាមិនមែនត្រឹមតែជាសិល្បៈរចនាតុបតែង
លម្អដូចយើងគ្រប់គ្នាគិតនោះទេ
តែវាជាព័ស្តុតាងបញ្ជាក់ថា
នេះគឺជាទេវស្ថានដ៏ពិសិដ្ឋ
រីឯទឹក
នៅក្នុងទន្លេអុំ
គឺ
ជារូបធាតុមួយដែលនាំឱ្យកើតមាន
ទឹកអម្រឹត
នោះឯង
។
នៅក្នុងសម័យ
អង្គរ
នៅក្នុងព្រះរាជពិធីឡើងគ្រងរាជ្យរបស់មហាក្សត្រនីមួយៗ
គេបានធ្វើពិធីដងយក
ទឹកពី
កសិណទន្លេអុំ
(
និង
ស្រះស្រង់
បារាយណ៍
និង
ទឹកជប់ពីកំពូលភ្នំគូលែន
)
យកទៅធ្វើជា
គ្រឿងសក្ការបូជាដ៏ពិសិដ្ឋផងដែរ
។
ឈ្មោះពីបុរាណរបស់ទន្លេអុំ
គឺប្រហែលមកពីពាក្យថា
ទន្លេអម្រឹត
លុះ
ក្រោយមក
កម្លាយ
សូរសៀង
និង
ភាសានិយាយកាត់មកនៅ
ត្រឹម
ទន្លេអុំ
។
ទន្លេអុំនេះមានបណ្តោយពីកើត
ទៅលិចប្រមាណ
3
គីឡូម៉ែត្រ
ហើយខណ្ឌចែកត្រង់ចំណុចកណ្តាលដោយស្ពានហាល
ដែល
យើងហៅថា
ស្ពានទន្លេអុំ
។
ទទឹងទន្លេអុំ
ប្រហែលជា
120
ម៉ែត្រ
និង
មានជម្រៅទឹក
ប្រមាណ
3ទៅ5
ម៉ែត្រ
តែ
បច្ចុប្បន្នដោយសារពុំមានការថែទាំ
ទើបធ្វើឱ្យជម្រៅរបស់វារីង
រាក់
ជាងមុន
នៅជុំវិញមាត់ទន្លេអុំ
គឺមានរៀបដោយ
ជណ្តើរថ្មបាយក្រៀមយ៉ាងប្រណីត
៕
អត្ថបទដែលទាក់ទង
លេចធ្លាយដំណឹងអំពីទំហំអេក្រង់ទូរសព្ទអំបូរ Galaxy S22
15/06/2021 15:20
ហេតុអ្វី អ្នកគួរបញ្ចូលជីអង្កាមក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក?
17/04/2021 10:36
ជនជាតិចិនយកលុយតាមខ្លួនជិត ១លានដុល្លារ ម្នាក់ទៀតត្រូវបានឃាត់ខ្លួន
30/05/2019 11:11
កម្ពុជាប្រុងប្រយ័ត្នខ្ពស់ ករណីរាត្បាតជំងឺប៉េសជ្រូកអាហ្វ្រិកថ្មីៗទៀត នៅវៀតណាម
30/05/2019 09:30
ការប្រយុទ្ធរវាងកំពូល Titans និង Godzilla បានមកដល់រោងភាពយន្តក្នុងរឿង “Godzilla: King of the Monsters”
28/05/2019 14:36
អត្ថបទផ្សេងទៀត
រមណីយដ្ឋានស្រស់ត្រកាលបែបធម្មជាតិ ដែលអ្នកគួរមកសម្រាកលំហែកាយ ពេលមកលេងសៀមរាប
29/05/2020 10:56
រមណីយដ្ឋានស្រស់ត្រកាលបែបធម្មជាតិ ដែលអ្នកគួរមកសម្រាកលំហែកាយ ពេលមកលេងសៀមរាប
30/04/2020 15:29
រមណីយដ្ឋានស្រស់ត្រកាលបែបធម្មជាតិ ដែលអ្នកគួរមកសម្រាកលំហែកាយ ពេលមកលេងសៀមរាប
20/04/2020 15:00
រមណីយដ្ឋានស្រស់ត្រកាលបែបធម្មជាតិ ដែលអ្នកគួរមកសម្រាកលំហែកាយ ពេលមកលេងសៀមរាប
27/03/2020 16:35
រមណីយដ្ឋានស្រស់ត្រកាលបែបធម្មជាតិ ដែលអ្នកគួរមកសម្រាកលំហែកាយ ពេលមកលេងសៀមរាប
10/03/2020 11:50