The Crystal Lagoon​ គឺជាឈ្មោះអាងហែលទឹក ដែលស្រស់ស្អាត និងធំជាងគេបង្អស់នៅលើលោក ហើយមានទីតាំងស្ថិតនៅក្នុងរមណីយដ្ឋាន The San Alfonso del Mar នារដ្ឋ Algarrobo ប្រទេស Chile ដែលអាងហែលទឹកនេះលាតសន្ធឹងជាង ១៦០៩ គ.ម និង ពោរពេញទៅដោយទឺកដ៏ខៀវស្រងាត់ធំដាច់កន្ទុយផ្នែក ដែលជាហេតុធ្វើអោយភ្ញៀវទេសចរណ៏បានទឹកដល់ទីនោះហើយ ទ្រាំមិនបានក្នុងការចុះហែលទឹកកំសាន្តលែង ។ /ប្រទេស Chile គឺជាប្រទេសមួយដែលពោរពេញទៅសក្តានុពលទេសចរណ៏​ និងតំបន់សម្រស់ធម្មជាតិដែលមាននៅតាមតំបន់បឹង ឧទ្យាន និងតំបន់ឆ្នេរជាដើម​។  មិនត្រឹមតែប៉ុណ្ណោះប្រទេសនេះបានបំបែកឯកទគ្គកម្មពិភពលោក The Guinness World Record ដោយបានធ្វើការទាក់ទាញភ្ញៀវទេសចរណ៏ជាង ២លាននាក់រៀងរាល់ឆ្នាំតាមរយៈអាងហែលទឹកធំជាងគេលើលោកគឺ The Crystal Lagoon នារមណីយដ្ឋាន San Alfonso Del Mar​ ដោយវាបានលាតសន្ធឹងប្រមាណជាង​ ៣,៣២៣ហ្វឺត ស្មើនិងជាង១៦០៩ គ.ម បើយោងទៅតាមម្ចាស់រមណីយដ្ឋាននៃសាជីវកម្ម The Crystal Lagoons ។ អាងហែលទឹកនេះមានទំហំធំជាងអាងហែលទឹកនៅពហុកីឡាដ្ឋានអូឡាំពិក​ ២០ដង ហើយធំជាង ៦ដងបើធៀបទៅនិងអាងហែលទឹកប្រកួតប្រជែងគឺ The Orthlieb នៅរដ្ឋ Casablanca ប្រទេស Morocco ។ /អាងហែលទឹក The Crystal Lagoon មិនត្រឹមតែធំជាងគេប៉ុណ្ណោះទេ តែក៏ជាអាងហែលទឹកជ្រៅជាងបំផុតផងដែរ ដែលមានជំរៅដល់ទៅ ១១៥​ហ្វឺត។ បើយោងទៅតាម The Daily Mail បានអោយដឹងថា អាងហែលទឹកនេះបានសាងសង់សំរេចជាស្ថាពរដោយប្រើរយៈពេល៥ឆ្នាំ និងចំណាយថវិកាជាង ១.២លានដុល្លា ហើយបានបើកដំណើរការជាផ្លូវការនៅខែធ្នូ ឆ្នាំ២០០៦។

ដោយ ៖ ចាន់ណាប្រភព ៖ ibtimes