តារាភាពយន្តស្រី Kaitlyn Leeb បានបង្កឲ្យមានការភ្ញាក់ផ្អើលមួយ នៅពេលដែលនាងបង្ហាញខ្លួនជាមួយនឹងដើមទ្រូងដ៏ចម្លែកនៅក្នុងពិធី Comic-Con ដែលប្រារព្ធឡើងនៅ San Diego កាលពីចុងសប្តាហ៍មុន។

Kaitlyn Leeb ស្លៀកសំពត់រ៉ូបពណ៌ក្រហមបែបចំហ បង្អួតនូវដើមទ្រូងក្លែងក្លាយមួយដែលមានសុដន់ដល់ទៅបី។ នេះគឺជាការបង្កើតរូបភាពថ្មីមួយរបស់ Kaitlyn Leeb ក្នុងខ្សែភាពយន្ត Total Recall ដែលជិតនឹងដាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ។

/

width=499

width=496

Kaitlyn Leeb

Total Recall គឺជាខ្សែភាពយន្តបែបស្រមើស្រមៃ ដែលនិយាយអំពីពិភពលោកក្នុងពេលអនាគតជាមួយនឹងការវាយប្រយុទ្ធគ្នារវាងប្រទេសពីរគឺ Euromerica (ពីមុនគឺអាមេរិចខាងជើង និងអឺរ៉ុប)និង New Shanghai (ពីមុនជាប្រទេសចិន និងប្រទេសនៅអាស៊ីអាគ្នេយ៍)។ ក្នុងខ្សែភាពយន្តនេះគេចង់និយាយពីកម្មករធ្វើការក្នុងរោងចក្រកែច្នៃមួយ ត្រូវបានគេសង្ស័យថាជាចារបុរស ក្នុងពេលដែលបុរសម្នាក់នោះមិនបានដឹងខ្លួនថាស្ថិតនៅខាងណាក្នុងការប្រយុទ្ធគ្នានេះទេ។ ក្រោយពីមានបញ្ហាខ្លះនៅតំណាក់កាលដំបូង គាត់ក៏បានជួប និងសហការជាមួយនារីវ័យក្មេងម្នាក់ ដើម្បីអនុវត្តនូវផែនការផ្លាស់ប្តូរពិភពលោកដ៏ច្របូកច្របល់នេះ។

/

ខ្សែភាពយន្តនេះមានការចូលរួមសម្តែងពីសំណាក់តារាភាពយន្តល្បីៗដូចជា Colin Farrell, Kate Beckinsale, Jessica Biel, Bryan Cranston, John Cho និង Bill Nighy៕

ដោយ៖ សិលាប្រភព៖ 24h