Facebook ទើបនឹងបានបិទនូវទំព័រ Facebook របស់ពួកតាលីបង់ ប៉ាគីស្ថាន មួយដែលបានបង្ហាញខ្លួនលើ Facebook កាលពីពេលថ្មីៗនេះ។
បើតាម Washington Post បានអោយដឹងថាគេបានសិក្សាដឹងថាពួកភេរវកម្ម បានធ្វើការជ្រើសរើសសមាជិកម្ដងមួយៗ ពីគ្រប់រូបភាព ទាំងក្នុងសាលា តាមផ្លូវ ហើយមកដល់ពេលនេះពួកគេបានប្រើប្រាស់ Facebook ដើម្បីស្វែងរកអ្នកដែលស្អប់អាមេរិកអោយចូលដៃចូលជើងទៀតផង។
ក្នុងទំព័រ Facebook ដែលគេបិទនេះ ត្រូវបានគេតាមដានយ៉ាងជាប់ដោយមាន Post ដំណឹងរើសនូវសមាជិក ផ្សេងៗដូចជា អ្នកកាត់វីដេអូ អ្នកបកប្រែអង់គ្លេសអារ៉ាប់ ហើយសុទ្ធសឹងតែរើសអ្នកដែលកាន់សាសនាអ៊ីស្លាមជាមួយនឹងករណីមិនប្រក្រតីជាច្រើនទៀត។ក្រោយពេលដែលពិនិត្យអស់ចិត្តអស់ចង់ហើយ ដើម្បីកុំអោយមានបញ្ហាទើប Facebook សម្រេចចិត្តបិទទំព័រនេះចោលតែម្ដងដោយមិនបាច់និយាយច្រើន៕
ដោយ៖ ផានិតប្រភពពី៖ Bizinsider