ថៃ ៖ កាលពីឆ្នាំ ២០១៧ រឿង Huajai Sila ​គឺជារឿងភាគមួយដែលដឹកនាំសម្តែងដោយ EXACT Scenario និងសម្តែងដោយតារាល្បីឈ្មោះថា Bie Sukrit និង Fang Pitchaya ។ ហើយនៅពេលនេះតារាសម្តែងប្រុសស្រីចំនួនពីរដួង បានក្លាយជាកំពូលតារាសម្តែងល្បីឈ្មោះបន្ទាប់ពីសម្តែងរឿងនេះរួចហើយ ។  

/

ជាងនេះទៅទៀត មានអ្នកទស្សនាភាគច្រើននៅតែចងចាំ និងចង់ទស្សនារឿងនេះជាថ្មីម្តងទៀត ។ 

យោងទៅតាមប្រភពពី Daradaily បានឲ្យដឹងថា ស្ថានីយ៍ទូរទស្សន៍ ONE 31 Channel នឹងថតរឿងនេះឡើងវិញជាថ្មីម្តងទៀត ដោយជ្រើសរើសយកតួសម្តែងប្រុសគឺលោក Tor Thanapob និងនាង Fern Nopjira ។

/

គួរបញ្ជាក់ឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលតារាសម្តែងថៃទាំងពីរដួងនេះសម្តែងជាគូជាមួយនឹងគ្នា ៕  

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate