ថៃ ៖ បន្ទាប់ពីចូលសិក្សាបន្ថែមថ្នាក់រៀនថ្មីដែលទាក់ទងជាមួយនឹងការសម្តែងរឿងរួចមក តួឯកប្រុសស្រីលោក Mark Prin និង Mew Nittha កំពុងតែត្រៀមខ្លួនអានស្រ្គីបនៅក្នុងរឿងបណ្តើរៗ ព្រមទាំងរៀបចំថតក្នុងពេលឆាប់ៗនេះ ។ 

រឿង Ok Keub Hak Ab Ruk Khun Samee សម្តែងដោយនាង Mew និងលោក Mark ចំនែកឯអ្នកដឹកនាំគឺតារាសម្តែងជើងចាស់ នាង Anne Thongprasom ។ 

/

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា លោក Mark Prin សម្តែងជាតួឈ្មោះថា Thianwat និងនាង Mew Nittha សម្តែងជាតួ Natarin

/

គួរបញ្ជាក់ឲ្យដឹងថា មុននឹងសម្តែងរឿងនេះ អ្នកដឹកនាំរឿងនាង Anne បានស្នើរសុំឲ្យតួប្រុសគឺលោក Mark Prin សម្រកប្រាំគីឡូជាមុនសិន ដើម្បីឲ្យសាកសមជាមួយនឹងសាច់រឿង ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook