(កូរ៉េ)៖ BIGBANG ជាក្រុមមួយដ៏ល្បី នៅទឹកដីកូរ៉េខាងត្បូង ហើយថ្ងៃនេះពួកគេកំពុងចូលរួម ក្នុងកម្មវិធី SBS Awards Festival (SAF) ឬជាភាសាកូរ៉េ 2016 SAF Gayodaejun ដែលនេះ ជាកម្មវិធីពានរង្វាន់ SBS មានការចូលរួមសម្តែង ពីក្រុមតារាសម្តែង និងតារាចម្រៀងជាច្រើនរូប ដើម្បីបញ្ចេញសមត្ថភាព ក្នុងការដណ្តើមបានពានរង្វាន់ ដ៏អស្ចារ្យនេះ។
កម្មវិធី SBS Awards Festival នឹងធ្វើឡើង នៅថ្ងៃទី២២ ដល់ ២៦ ខែធ្នូ ២០១៦ នេះនៅឯ COEX ក្រុងសេអ៊ូល ហើយក្រោយពីក្រុម BIGBANG ប្រកាសទើបតែបានពីរសប្តាហ៍ គឺពួកគេបានសម្តែង ជូនអ្នកគាំទ្រទស្សនា រួចទៅហើយ។ អាល់ប៊ុមថ្មីរបស់ក្រុមនេះ នឹងចេញលក់នៅថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ ហើយសង្ឃឹមថា នឹងទទួលបានការគាំទ្រខ្លាំង ជាងអ្វីដែលសមាជិកក្រុមកំពុង សម្តែងលើឆាកទៅទៀត៕
![src=http://cdn.koreaboo.com/wp-content/uploads/2016/12/htm_20151108173113103402.jpg htm_20151108173113103402]()
![src=http://i1.jpopasia.com/assets/1/86-bigbang-cfyg.jpg Image]()
![src=http://images.newseveryday.com/data/images/full/43409/bigbang.jpg Image]()
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង