នៅថ្ងៃនេះគណនី @evleaks បានធ្វើការបញ្ចេញនូវរូបភាពផ្លូវការកំពូលស្មាតហ្វូនជំនាន់បន្ទាប់របស់ Samsung គឺ Galaxy S7 និង Galaxy S7 Edge។  យោងទៅតាមព័ត៌មានចចាមអារ៉ាមកាលពីពេលមុនៗ  Galaxy S7 នៅតែមានពីរម៉ូដែលផ្សេងគ្នាដូចទៅនឹងជំនាន់មុនដែរ ដោយភាពខុសគ្នាពេលនេះគឺ Galaxy S7 Edge នឹងមានអេក្រង់ធំជាង ពោលមានទំហំអេក្រង់ ៥,៥អ៊ីន។

/

ការរចនាម៉ូតរបស់ស្មាតហ្វូន ប្រាកដណាស់ពួកវានៅតែប្រើប្រាស់សំបកធ្វើពីលោហធាតុ រួមជាមួយ កញ្ចក់ដ៏រឹងមាំទាំងផ្ទៃខាងមុខ និងខាងក្រោយ។ ម៉ូដែល Galaxy S7 នឹងមានផ្ទៃកញ្ចក់មុខទម្រង់ 2.5D ស្តាយណាស់ដោយយើងមិនអាចបានឃើញនូវរូបរាងផ្នែកខាងក្រោយរបស់វា។ តាមរយៈរូបភាពនេះបាន បានបង្ហាញឲ្យឃើញបន្ថែមថា Samsung អាចនឹងដើរតាមនិន្នាការពណ៌ឆ្នាំ ២០១៦ នៅពេលដែលមាន ការលេចចេញនៃពណ៌ Lilac Gray នៅផ្ទៃកញ្ចក់ខាងមុខ។ ជាក់ស្តែងគ្រប់ព័ត៌មានទាំងអស់នេះ នៅមិន ទាន់អាចទុកជាផ្លូវការបាននៅឡើយទេ ដោយនេះគ្រាន់តែជាការរំពឹងទុកតែប៉ុណ្ណោះ។

តាមព័ត៌មានចចាមអារ៉ាម កាលពីពេលមុនៗ Galaxy S7 ត្រូវបានគេឲ្យដឹងថា វានឹងប្រើប្រាស់ឈីប ដំណើរការ Qualcomm Snapdragon 820 ឬ Exynos 8890, RAM 4GB, អាចនឹងប្រើរន្ធតំណភ្ជាប់ USB-C ក៏ដូចជា chip DAC ដាច់ឡែកសម្រាប់ប្រព័ន្ធសម្លេង។ កាមេរ៉ាក្រោយរបស់ស្មាតហ្វូននេះមានទំហំ 12MP (ទាបជាងមុន បើប្រៀបនឹង 16MP របស់ Galaxy S6) ហើយមាន Len aperture f/1.7។ 

/

រាល់ការប៉ាន់ស្មានទាំងអស់ខាងលើនេះ នឹងទទួលបានភាពច្បាស់លាស់ពិតប្រាកដមួយ នៅក្នុងថ្ងៃបង្ហាញ ណែនាំជាផ្លូវការរបស់ Galaxy S7 នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៦ ពោលមួយថ្ងៃមុនព្រឹត្តិការណ៍ MWC 2016 ប្រារព្ធធ្វើឡើង៕

- អានអត្ថបទ៖ Samsung Galaxy S7 លេចចេញពិន្ទុ benchmark ដ៏ខ្លាំងនៅលើ GeekBench 3- អានអត្ថបទ៖ iPhone 7 Plus នឹងមានពីរម៉ូដែលផ្សេងគ្នា ក្នុងនោះមួយម៉ូដែល មានកាមេរ៉ាក្រោយ ដល់ទៅពីរ ថតរូបបានច្បាស់ មិនចាញ់កាមេរ៉ាអាជីព ប៉ុន្មានទេ

 

ប្រែសម្រួល៖ មង្គលប្រភព៖ @evleaks, Tinhte