ចម្លែកៗ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេសប្លែកបរទេស  metro បានចេញផ្សាយអោយដឹងថានៅឯប្រទេសហូឡង់ឯណោះវិញ ពពួកសត្វជ្រូកមួយក្រុម ត្រូវបានរកអោយឃើញថា ពិតជាមានសំណាងហួស​​​    ក្នុងជីវិតរស់នៅប្រចាំថ្ងៃ  ​ក្នុងកសិដ្ឋានរបស់ពួកវា  បន្ទាប់ពីម្ចាស់ពួកវាបានបែកគំនិតក្នុងការបំពាក់នូវបំពង់លូរំអិលលេងភក់  ក្រោយពីរូបគាត់ផ្ទាល់ ត្រូវបានជំរុញនិងលើកទឹកចិត្តដោយបំពង់រំអិលលេងទឹកនៅឯសួនទឹក។

width=444

គួរបញ្ជាក់ផងដែរថា កសិកររូបនោះ  មានឈ្មោះថា  Erik Stegink បានសំរេចចិត្តទិញបំពង់លូរំអិលលេងភក់មួយនេះ ពីអាងហែលទឹក  ដែលនៅជិតនឹងកសិដ្ឋានរបស់គាត់ ។ ជំនួសអោយការរំអិលលេងជាមួយនឹងទឹក   ពពួកសត្វជ្រូកទាំងអស់នេះ  អាចរីករាយជាមួយនឹងការរំអិលលេងជាមួយនឹងភក់ ដែលមាននៅក្នុងកសិដ្ឋានផ្ទាល់របស់ពួកវា។

width=440

គួររំឭកផងដែរថា ករណីបែកគំនិតក្នុងការធ្វើបែបនេះឡើង  ពីសំណាក់លោក Erik Steginkហើយនោះ  ក្រុមមនុស្សជាពិសេសបណ្តាអ្នកលេងប្រព័ន្ធអ៊ិនធើណេត  ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ដោយមានការសរសើរ ក៏ដូចជា  សើច  និងនិយាយតៗគ្នា មិនដាច់ពីមាត់ក្រោយពីបានឃើញសត្វជ្រូក  រីករាយក្នុងជីវិតប្រចាំក្នុងកសិដ្ឋាន  ដោយរំអិលលេងជាមួយនឹងលូភក់មួយនេះ៕

ដោយ ៖ ពិសីប្រភព ៖ metro