(កូរ៉េ)៖ Kim Sarang ជាតារាកូរ៉េស្រីដែលមានសម្រស់វ័យក្មេង មិនធម្មតាឡើយទោះបីជាពេលនេះនាង ឈានចូលអាយុ៤០ឆ្នាំ ក៏ដោយបើយើងក្រឡេកមើលពីរូបរាងនិងមុខមាត់ពិតប្រហែលជាគិតថា Kim Sarang មានវ័យត្រឹមតែខ្ទង់ម្ភៃឆ្នាំប៉ុណ្ណោះ។

តារាសម្តែងស្រីដែលជាប់ឈ្មោះជាតារាដ៏លេចធ្លោខាងសម្រស់រូបនេះក៏ធ្លាប់បានពាក់ ម្កុដបវរកញ្ញាកាលពីឆ្នាំ២០០០ និងបានឈ្នះក្នុងកម្មវិធីប្រកួតបវរកញ្ញា Miss Universe 2001 ជាតារាស្រីដែលស្លៀកឈុតបានស្អាតបំផុត ប៉ុន្តែមើលចុះ សឹងតែពីរទសវត្សទៅហើយសម្រស់របស់នាងសឹងតែមិនប្រែប្រួលឡើយ។

នៅលើ Instagram របស់ Kim Sarang កាលពីពេលថ្មីៗនេះ នាងក៏បានបង្ហាញពីដំណើរកំសាន្តនៅឆ្នេរ កោះ Hong ទឹកដីថៃ ពិតជាទាក់ទាញចិត្តអ្នកគាំទ្រខ្លាំងណាស់ដែលគ្រប់គ្នាសឹងតែមិនជឿថា តារាស្រីវ័យចូល៤០ឆ្នាំទៅហើយនៅតែមានសម្រស់ស្រស់ស្អាតមិនចាញ់កាលពីម្ភៃឆ្នាំមុននោះទេ៕width=2842

Image

Related

Image

Related

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង