កាលពីប៉ុន្មានថ្ងៃមុន យើងបានដឹង រួចមកហើយថា តារាសំដែង សិង្ហបូរី ដ៏ល្បីល្បាញ Elvin Ng ត្រូវបានផលិតកម្ម ខ្មែរមេគង្គ សហការជាមួយនិង MediaCorp របស់សិង្ហបូរី អញ្ជើញអោយមក ចូលរួមថតរឿង ថ្មីមួយដែល មានចំណងជើងថា Jade Elephant ឬ ដំរីមរកត ជាមួយនិង តួស្រីខ្មែរយើង កញ្ញា ឌុច លីដា ។

/សព្វថ្ងៃនេះលោក Elvin គឺកំពុងតែ មមាញឹក ក្នុងការថតរឿងថ្មីនេះ យ៉ាងសស្រាក់​សស្រាំ នៅក្នុង ទឹកដីប្រទេស កម្ពុជាយើង ។ នៅក្នុងបទសំភាសន៍ថ្មីៗនេះ Elvin បានប្រាប់ថា គាត់ពិតជាសប្បាយ ចិត្តនិងមាន កិត្តិយស ខ្លាំងណាស់ ដែលបានមកថត រឿងនៅកម្ពុជា ព្រោះថានៅទីនេះ ខាងក្រុម ការងារមានភាព ជិតស្និតនិង តែងតែជួយលោក ធ្វើការជានិច្ច ។ បើនិយាយពី អ្នកគាំទ្រវិញ Elvin និយាយថា ទៅទីណាក៏មាន អ្នកសុំគាត់​ ថតរូបជាមួយដែរ ។ Elvin នឹងសំដែងជាតួ វិស្វករ មកពីសិង្ហបូរី ហើយត្រូវគេ ចាប់ជំរិត ដែលគាត់នឹង ស្នាក់នៅនិងថត នៅកម្ពុជាយើង រហូតដល់ថ្ងៃទី ៨ មិថុនា ហើយបន្តទៅថត បញ្ចប់នៅ សិង្ហបូរី ។

/

/

/គួរបញ្ជាក់ផងដែរថា Elvin Ng គឺជាតារាសំដែង សិង្ហបូរី ទីមួយហើយ ដែលបានមកសំដែង រឿង ជាមួួយនិងខ្មែរយើង ហើយរឿង ដំរីមរកត នេះផងដែរ គ្រោងនឹងដាក់ បញ្ចាំងនៅចុងឆ្នាំ នេះ ហើយ ៕ 

 

ប្រែសម្រួល ៖ លីលីប្រភព ៖ channelnewsasia