តើទស្សនិកជន គិតថានឹងអោយថ្លៃប៉ុន្មានដែរ សំរាប់រូបភាពរបស់ស្រីស្អាត ដ៏ល្បីល្បាញម្នាក់កាលពីអតីតកាល ដែលគេបានស្គាល់នាងថា Marilyn Manroe? ហើយរូបនោះមិនមែនជារូបរាងកាយដ៏សិចស៊ីរបស់នាងឡើយ ហើយក៏ជារូបចំលែកម្យ៉ាងផងដែរ ដែលគ្មានអ្វីគួរអោយចង់មើលសោះ តែហេតុអ្វីបានជាមាន អ្នកអោយតំលៃដល់ទី ២៥០០០ ដុល្លារ?

width=470ជាការពិតណាស់ បុរសម្នាក់នៅអាមេរិច ទើបតែចំណាយប្រាក់ ២៥៦០០ ដុល្លារដើម្បីទិញរូបថតសខ្មៅ X-Rays ឆ្អឹងរបស់ស្រីស្អាត Marilyn Manroe ។ បើតាមម្ចាស់រូបថត ដែលបានយកមកដាក់ដេញថ្លៃនៅឯ Julien Aucition House នោះបានអោយដឹងថា រូបថត X-Rays នេះគឺថតពេលដែលនាង មានអាយុ ៣៦ ឆ្នាំ ដែលជាភ័ស្តុតាងបញ្ជាក់ថា នាងពិតជាបានវះកាត់កែកុនសម្រស់របស់នាងមែន ។

Marilynគួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុន វិក័យប័ត្របង់ប្រាក់ ថ្លៃកែសម្ផស្សរបស់ស្រីស្អាតMarilyn Manroe ក៏ត្រូវបានគេដាក់ដេញថ្លៃផងដែរ ហើយបានធ្វើអោយពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងថា នារីដែលត្រូវបានគេយកមកធ្វើជានិមិត្តរូប នៃសម្រស់នោះគឺបានធ្វើការវះកាត់កែសម្ផស្សសោះ ៕ 

 

ប្រែសម្រួល ៖ លីលីប្រភព ៖ eonline