អង្គការវប្បធម៌សហប្រជាជាតិ បានបញ្ជូល​ប្រាសាទបុរាណមួយនៅក្នុងប្រទេសកម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាល​ពី​ថ្ងៃ​សៅរ៍​ ទី ០៨ ខែ​កក្កដា ឆ្នាំ ២០១៧។

មាន​រយៈចម្ងាយ​ប្រមាណ ២០៦ គ.ម ពី​ទី​ក្រុង​ភ្នំពេញ ប្រាសាទ​សំបូរព្រៃគុហ៍ គឺ​ជា​តំបន់​សម្បូរ​ទៅដោយ​ប្រាសាទ​ជា​ច្រើន ក្នុង​នោះ​មាន​ប្រាសាទដប់ រាង​ប្រាំបី​ជ្រុង។

/

/

UNESCO បាន​និយាយ​ថា តំបន់​នេះ​ជា ឦសានបុរៈ ដែល​ជា​ទីក្រុង​នៃ​អាណាចក្រចេនឡា ដែលបាន​សាង​សង់​លើ​ផ្ទៃដី​ ២៥ គ.ម ការ៉េ។ ឥលូវនេះ ប្រាសាទ​សំបូរព្រៃគុហ៍ បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ចូល​ទស្សនា​ និង​សិក្សា​ពី​ប្រវត្តិសាស្រ្តនានា។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បះ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ថា៖ «ការ​សម្រេចចិត្ត​របស់​ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក UNESCO គឺ​ជា​មោទនភាព​ដ៏​អស្ចារ្យ​មួយទៀត​សម្រាប់​ប្រទេសកម្ពុជា។»

គួរបញ្ជាក់​ផង​ដែរ​ថា ប្រាសាទពីរផ្សេងទៀត គឺ​ប្រាសាទអង្គរវត្ត​ និង​ប្រាសាទព្រះវិហារ ដែល​បាន​កសាង​ក្នុង​សតវត្សទី ១១ ស្ថិត​នៅ​ជាប់​ព្រំដែនកម្ពុជា-ថៃ បាន​ក្លាយ​ជា​បេតិកភណ្ឌពិភពលោក កាល​ពី​ឆ្នាំ ២០០៤ និង​ ២០០៨៕

/

/

ប្រែសម្រួល៖ High

ប្រភព៖ Reuters